ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួននៅអាមេរិកឆ្លងព្រំដែនទៅកាន់កាណាដាបន្តកើនឡើង

ចែករំលែក៖

តាមរបាយការណ៍របស់ប៉ូលិសព្រំដែនកាណាដាបានឲ្យដឹងថា ក្នុងរយៈពេលពីរ ថ្ងៃកន្លងមកជនភៀសខ្លួននៅអាមេរិកបានឆ្លងព្រំដែនទៅកាន់កាណាដាកើនឡើងដោយប៉ូលិសបានចាប់ខ្លួនមនុស្ស២២ នាក់ទៀតព្យាយាមចូលទៅទឹកដីកាណា ដាក្នុងនោះមានកុមារផងដែរ។

អ្នកនាំពាក្យប៉ូលិសកាណាដាលោក Robert Cyrenne បានឲ្យដឹងថាចាប់តាំងពីដើមឆ្នាំ២០១៧មកទល់ពេលនេះប៉ូលិសព្រំដែនបានចាប់ខ្លួនមនុស្ស៩៩នាក់ដែល មកពីអាមេរិក។ លោកបន្តទៀតថា អាច នឹងមានជនភៀសខ្លួនមកពីអាមេរិកជាច្រើន ទៀតចូលទៅកាន់កាណាដាឬបានចូល ដល់ទឹកដីកាណាដារួចរាល់។

ខេត្ត Manitoba នៅជាប់ព្រំដែនជាមួយ អាមេរិកស្ថិតនៅតំបន់ Emerson កំពុង ប្រឈមនឹងការភៀសខ្លួនរបស់ជនអន្តោប្រវេសន៍មកពីអាមេរិកកាន់តែច្រើនឡើងដោយសារតែជនភៀសខ្លួនគ្មានឯកសារនៅអាមេរិកខ្លាចត្រូវលោក ត្រាំ បញ្ជូន ត្រឡប់ទៅស្រុកវិញទើបបង្ខំចិត្តភៀសខ្លួនទៅកាន់កាណាដា។

កាលពីសប្តាហ៍កន្លងមកប៉ូលិសបានចាប់ខ្លួនជនភៀសខ្លួន៤៣នាក់ដែលបាន ចូលទៅកាន់ស្រុក Emerson ជាស្រុកមួយដែលមានពលរដ្ឋប្រមាណ៦០០នាក់ ប៉ុណ្ណោះ។

ជនអន្តោប្រវេសន៍ឆ្លងព្រំដែនពីអាមេ រិកទៅកាណាដាភាគច្រើនតាមផ្លូវគោក និងតាមផ្លូវកាត់គេចពីប៉ូលិសចាប់ខ្លួន។ ចំណែកនៅតាមច្រកព្រំដែនផ្លូវការស្ថិតនៅក្នុងខេត្ត Manitoba វិញមានជនភៀសខ្លួនទៅកាន់កាណាដាច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ។

ការព្យាយាមទៅកាន់កាណាដារបស់ ជនអន្តោប្រវេសន៍នៅអាមេរិកកើនឡើង ក្រោយពេលប្រធានាធិបតីអាមេរិកមាន បំណងចេញច្បាប់ហាមប្រាមជនអន្តោ ប្រវេសន៍សាជាថ្មីក្រោយពេលច្បាប់មុនត្រូវបានតុលាការលុបចោល៕ ម៉ែវ សាធី

sew


ចែករំលែក៖