ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគ្មានបំណងដណ្តើមគ្រប់គ្រងធនធានប្រេងនៅអីុរ៉ាក់ឡើយ

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អីុរ៉ាក់ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនគ្មានគម្រោងគ្រប់គ្រងថាមពលប្រេងនៅអីុរ៉ាកឡើយ។

ការប្រកាសខាងលើរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកកើតឡើងក្រោយពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពេលឃោសនាបោះឆ្នោតថា អាមេ រិកអាចនឹងគ្រប់គ្រងថាមពលប្រេងនៅអីុរ៉ាក់ ដើម្បីយកទៅសងការចំណាយរបស់អាមេរិកទៅលើសង្គ្រាមនៅក្នុងប្រទេសអីុរ៉ាក់ក៏ដូចជាកាត់ផ្តាច់ប្រភពចំណូលរបស់ក្រុមIS។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅក្នុងប្រទេសអីុរ៉ាក់រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា «ពលរដ្ឋអាមេរិកទាំងអស់បានចំណាយទៅលើថាម ពលប្រេងសាំងហើយនៅតែបន្តចំណាយនៅពេលអនាគតទៀត»។ លោកបញ្ជាក់ ទៀតថា អាមេរិកមិននៅអីុរ៉ាក់ដើម្បីគ្រប់ គ្រងប្រេងរបស់អ្នកណាម្នាក់នោះឡើយ។

ពាក់ព័ន្ធនឹងច្បាប់ហាមប្រាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានហាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិកក្នុងនោះមានអីុរ៉ាក់ផងដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា ច្បាប់ខាងលើមិនប៉ះពាល់ដល់ពលរដ្ឋអីុរ៉ាក់ ដែលកំពុងតែចូលរួមជាមួយអាមេរិកក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មឡើយ។

ក្នុងពេលជាមួយគ្នានោះអគ្គមេបញ្ជាការ កងទ័ពសម្ព័ន្ធដឹកនាំដោយអាមេរិកក្នុង សង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS នៅ ក្នុងប្រទេសអីុរ៉ាក់លោក Stephen Townsend បង្ហាញក្តីសង្ឃឹមថា កម្លាំងទាហានរបស់លោកនឹងបន្តនៅអីុរ៉ាក់ក្រោយពេលទទួលបានសិទ្ធិគ្រប់គ្រងពេញលេញទីក្រុងមូសាល់ ពីដៃក្រុម IS ក្តី។ ជាមួយគ្នានោះលោក បញ្ជាក់ថា រដ្ឋាភិបាលអីុរ៉ាក់ត្រូវតែកត់ សម្គាល់ឲ្យបានច្បាស់ថានេះជាសង្គ្រាមដ៏ស្មុគស្មាញទាមទារឲ្យទាហានសម្ពន្ធមិត្ត បន្តនៅទីនេះបើទោះបីទទួលបានជ័យជម្នះ ហើយក៏ដោយ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋមន្ត្រីការពារ ជាតិអាមេរិកបានទៅដល់ទីក្រុងបាដាដ ប្រទេសអីុរ៉ាក់ជាលើកដំបូងរបស់លោក។ លោក Mattis បានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់អីុរ៉ាក់ស្តីអំពីសកម្មភាពកម្ចាត់ក្រុមភេរវកម្មដណ្តើមទីតាំងទាំងអស់មកគ្រប់គ្រងវិញ។

កាលពីឆ្នាំ២០១៤ ក្រោយពេលកម្លាំង ក្រុមភេរវកម្ម IS បានដណ្តើមគ្រប់គ្រងទឹកដីអីុរ៉ាក់១ភាគ៣មកសម្ពន្ធមិត្តដែលដឹកនាំដោយអាមេរិកបានបើកការវាយប្រហារយ៉ាងតិច១មឺុនលើកពីដែនអាកាសទៅលើទីតាំងរបស់ IS នៅក្នុងប្រទេសសអីុរ៉ាក់ និង នៅស៊ីរី។ ក្រៅពីនេះកម្លាំងទាហានអាមេរិក បានហ្វឹកហាត់ដល់ទាហានក្នុងស្រុកអីុរ៉ាក់ជាង៩ពាន់នាក់សម្រាប់ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម៕ ម៉ែវ សាធី

The Iraqi flag flutters during the offic


ចែករំលែក៖