ខេត្តត្បូងឃ្មំុ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនព្រហ្មទ័ណ្ឌ ចុះអនុវត្តដីការលេខ ១៩/២០១៦ ចុះថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៦ របស់លោក គឹម ហេង ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សាំង ដានី ភេទ ស្រី អាយុ ២៤ ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រោមបទចោទ ៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពីស្ត្រីជនដែលត្រូវចោទឈ្មោះ សាំង ដានី បានរត់គេចខ្លួនមិនដឹងនៅទីកន្លែងណាពិតប្រាកដ ។
ប្រតិបត្តការនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែគុម្ភះ ឆននាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងខណៈពេលចុះអនុវត្តដីកាខាងលើនៅចំណុចរោងចាំចំការម្រេចរបស់ឈ្មោះ សេង ហ៊ាន ភេទ ប្រុស ស្ថិតក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឈ្មោះ គឹម សិលា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ បានកាន់ថង់ផ្លាស្ទិកពណ៌ខ្មៅ រត់គេចខ្លួនចេញពីរោងចាំចំការខាងលើ រួចបោះចោលទៅលើដីដាំដំឡូងជាប់និងរបងព្រំចំការនោះ ។ ក្រោយពីដេញចាប់ខ្លួនបានកម្លាំងយើងបានរើសថង់ផ្លាស្ទិកពណ៌ខ្មៅនោះមកឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀន ( ម៉ាទឹកកក ) ចំនួន ៤៧ កញ្ចប់តូច ធន់កណ្តាចំនួន ០២ កញ្ចប់ និងធំ ០១ កញ្ចប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ សាំ ដានី ភេទ ស្រី និងឈ្មោះ គឹម សិលា ភេទប្រុស ត្រូជាប្តីប្រពន្ធគ្នា ស្នាក់នៅចាំចំការឲ្យឈ្មោះ សេង ហ៊ាង ភេទប្រុស មានទីលំនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយចំពោះឈ្មោះ គឹម សិលា នេះវិញ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ដែលពាក់ពន្ធករណីជួញដូរនូវសារធាតុញៀន កាលពីឆ្នាំ ២០១៤ នៅចំណុចភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកមេមត់ បានបញ្ជូនសង្ស័យទាំងពីរខាងលើមកកាន់អធិកាតដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ បន្តការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ វណ្ណៈ