ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបន្ទាប់ពីនាំក្មេងស្រីជានីតិជនអាយុ១៤ឆ្នាំថាទៅមើកុនបែជាចូលផ្ទះសំណាក់ ហើយត្រូវបែកការដល់ម្តាយយុវតីរងគ្រោះប្តឹងសមត្ថកិច្ច។
ហេតុការណ៍ឃាត់យុវជនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជាធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នៅ សំណាង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរបើករថយន្តដឹកទឹកសុទ្ធ ស្នាក់ផ្ទះគ្មានលេខភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមការរាបរាប់ពីនារីរងគ្រោះឈ្មោះរ ត ន អោយដឹងថា នាងបានដើរទៅរៀនអ៊ុតសក់តាមផ្លូូវ១០៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏បានជួបជនសង្ស័យឈ្មោះនៅ សំណាង (ហៅបឿក) ដឹកទឹកសុទ្ធដាក់អោយគេនៅក្បែរនោះ រួចជនសង្ស័យសុំលេខទូរសព្ទ័នារីរងគ្រោះទំនាក់ទំនងរហូតជនសង្ស័យនាំនារីរងគ្រោះទៅលេងដល់ផ្ទះជនសង្ស័យចំណុចខាងលើ លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទីរសៀល នារីរងគ្រោះ និងជនសង្ស័យបានណាត់គ្នាទៅមើលកុន ហើយដើរលេង ពេលនោះជនសង្ស័យនៅ សំណាងបានឌុបនារីរងគ្រោះចូលទៅដេកផ្ទះសំណាក់ A B C ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចក៏រួមភេទជាមួយគ្នាបានសំរេចចំនួនពីរដង ហើយជនសង្ស័យបានចេញពីសំ ណាងបានឌុបនារីរងគ្រោះ មកទម្លាក់ចោលអោយជិះម៉ូតូឌុបទៅផ្ទះវិញ តាមចំនុចផ្លូវ២០០៤ ហើយជនសង្ស័យគេចខ្លួនបាត់រួចនារីរងគ្រោះមិនហ៊ានចូលផ្ទះព្រោះខ្លាចឪពុកម្តាយស្តីបន្ទោសក៏ជិះម៉ូតូឌុបទៅដេកផ្ទះសំណាក់វិញ លុះដល់ម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបនារីរងគ្រោះវិលត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្តាយមានការសង្ស័យ ក៏សួរនាំរួចនារីរងគ្រោះ ក៏បានប្រាប់រឿងហេតុខាងលើដល់ម្តាយតែម្តង លុះដល់ម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្តាយនិងនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ហើយកំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការស្រាជ្រាវឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ សុខាសែនជ័យ