ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់វាយម្ចាស់ផ្ទះ៣នាក់បណ្តាលឲ្យរងរបួសកាលពីម្សិលមិញបានចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាលៈ ជនដៃដល់ ដែលប្រើអង្រែបុកគ្រឿងវាយទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីម្សិលមិញ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ នៅថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

អធិការនគរបាលក្រុងតាខ្មៅលោក ស៊ឹម ប៊ុតបណ្ឌិត បានឲ្យដឹងថា ជនល្មើសដែលចង.កសម្លាប់នៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននោះ ឈ្មោះ ឯល អាហ្សូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ជនល្មើសរូបនេះបានចង.ក ដោយអាវជាប់នៅនឹងចំរឹងទ្វារ នៃបន្ទប់ឃុំខ្លួន គ្រាដែលសមត្ថកិច្ចទៅញ៉ាំបាយថ្ងៃត្រង់ ចន្លោះម៉ោង១២ដល់ម៉ោង១រសៀល ។

លោក ស៊ឹម ប៊ុតបណ្ឌិត បានបន្តថា បន្ទាប់ពីចាប់ខ្លួនបាន និងសាកសួរចម្លើយរួចមក សមត្ថកិច្ចបាននាំខ្លួនជនល្មើសរូបនេះទៅដាក់ឃុំខ្លួនបណ្តោះអាសន្ន នៅបន្ទប់ឃុំខ្លួនដោយមិនបានឲ្យជនល្មើសរូបនេះ ដោះសម្លៀកបំពាក់ចេញពីខ្លួននោះទេ ព្រោះថា នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពោលគឺបន្ទាប់ពីបាយថ្ងៃត្រង់រួច សមត្ថកិច្ចនឹងបញ្ជូនខ្លួនជនល្មើសបន្តទៅកាន់ការិយាល័យជំនាញខេត្ត ។ បន្ទាប់ពីដាក់ជនល្មើសនៅក្នុងបន្ទប់ឃុំខ្លួនរួចមក សមត្ថកិច្ចបាននាំគ្នាចេញទៅញ៉ាំបាយ ខណៈត្រឡប់មកវិញ ក៏ប្រទះឃើញជនល្មើសចង.កស្លាប់បាត់បង់ជីវិតទៅហើយ ។

គួបញ្ជាក់ថា ជនល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីជនល្មើសរូបនេះធ្វើសកម្មភាពវាយស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ៣នាក់ដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ។ ករណីនេះកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ៣នាក់ក្នុងអំពើវាយប៉ុនប៉ងប្លន់នេះ ទី១-ឈ្មោះ ហួរ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (រងរបួសបែកក្បាល៣កន្លែង) ទី២-ឈ្មោះ ហេង សុផាន់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត (រងរបួសលើថ្ងាស់៣កន្លែង ត្រចៀកមួយកន្លែង និងស្នាមជាំលើ.កមួយកន្លែង) ទី៣-ឈ្មោះ ថេង សេងហៀក ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បច្ចុប្បន្នរស់នៅភ្នំពេញ ៕ស្អាងជ័យ

01

de ds yy


ចែករំលែក៖