ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង មនុស្ស៣នាក់រងរបួសហើយធ្លាក់គ្រឿងញៀនពីរកញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូធុនធំមួយគ្រឿងជិះដោយបុរសម្នាក់បានជ្រុលបុកគ្នាជាមួយម៉ូតូចាស់មួយគ្រឿង ដែលជិះដោយយុវជនពីរនាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្ដាលអោយរងរបួសទាំងបីនាក់ ហើយក្រោកពីកើតហេតុបុរសម្ចាស់ម៉ូតូត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកយុវជនពីរនាក់ ដែលជិះម៉ូតូចាស់ត្រូវសមត្ថកិច្ចវាយខ្នោះ បន្ទាប់ធ្លាក់គ្រឿងញៀនពីរកញ្ចប់តូចចេញពីខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចជិតសាលារាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំម៉ាក CBR ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកគ្នាជាមួយម៉ូតូចាស់មួយគ្រឿង គ្មានស្លាកលេខជិះដោយយុវជនពីរនាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលអោយដួលរងរងបួសទាំងសងខាង។

ប្រភពបានបន្តថា ក្រោយពីកើតហេតុ រថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះដែលជិះម៉ូតូធំទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកយុវជនពីរនាក់ទៀត ដែលជិះម៉ូតូចាស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែក្រោយកើតហេតុបានធ្លាក់គ្រឿងញៀនពីរកញ្ចប់តូចចេញពីខ្លួន ហើយយកទៅសួរនាំនៅឯប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំ ចំណែកម៉ូតូទាំងពីរគ្រឿងកម្លាំងជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ព្រែកជ័យ

abe (5) abe abe (1) abe (2) abe (3) abe (4)


ចែករំលែក៖