ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងោកមួយភាំងបើករថយន្តក្រាឡាប់ សំណាងល្អមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងអ្នកធ្វើដំណើរតាមផ្លូវទាំងយប់ ដោយសាររថយន្តមួយគ្រឿងបើកបរ ក្នុងល្បឿនលឿនខ្វះការវ្រុងប្រយ័ត្ន បានក្រឡាប់បះជើងសង្ស័យបណ្តាលមកពីអ្នកបើកងងុយដេក ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ០៧ និង ០៥នាទីយប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំណុចយឿនុយត្រី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ក្នុង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចមូលដ្ឋានបានឱយដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងត្រឡប់ទៅស្រុកនៅឯខេត្តត្បូងឃ្មំ ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកងងុយដេក ងោកមួយភាំងធ្វើឲ្យរេចង្កូតក្រឡាប់តែម្តង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ឬ ក៏អ្នកស្លាប់ ដោយគ្រាន់តែខូចខាតផ្លូវថ្នល់ និងរថយន្តតែប៉ុណ្ណោះ ។

លោកស៊ិន សុវណ្ណប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ថា អ្នកបើករថយន្តមានឈ្មោះ គឹម ឈឿន អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិ សួងកើត សង្កាត់ សួង ក្រុងសួង ខេត្ត ត្បូងឃ្មុំ បើកបរក្នុងទិសដៅពីជើងទៅត្បូង មានគ្នា ៣នាក់ ក្នុងគោលបំណងទៅខេត្តត្បូងឃ្មុំ បើករថយន្តម៉ាក HYUNDAI ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 0254បើកក្នុងទិសពីជើងទៅត្បូង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង បង្កគ្រោះថ្នាក់ តែសំណាងល្អ ព្រោះមិនបង្កឲ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ។

លោកស៊ិន សុវណ្ណបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបញ្ជាយានយន្តគ្រប់ប្រភេទនៅលើដងផ្ផូវ មេត្តាបើកបរកុំពិសារគ្រឿងស្រវឹង និងកុំបើកជែង ជាពិសេសកុំបើកលើសល្បឿនកំណត់ បើករថយន្ត និងម៉ូតូត្រូវដាក់ខ្សែក្រវាត់ ម៉ូតូត្រូវពាក់មួកសុវត្ថិភាពជាប់ជានិច្ច និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេលកំពុងបើកបរ។

បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងនគរបាលខណ្ឌយកទៅរក្សាទុកនៅអធិការខណ្ឌព្រែកព្នៅយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ព្រែកជ័យ

abe (5) abe abe (1) abe (2) abe (3) abe (4)


ចែករំលែក៖