ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូល កាត់ទោសក្រុមចលនាខុសច្បាប់ចង់ផ្តួលរលំរាជរដ្ឋាភិបាល ថ្ងៃទី១៥មីនា

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ នឹងកាត់ទោសជនជាប់ចោទ៥នាក់ ជាសមាជិករណសិរ្សរំដោះជាតិនិងជាខ្មែរកម្ពុជាក្រោមពាក់ព័ន្ធការរៀបចំគម្រោងនិងបង្កអសន្តិសុខសង្គម ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះ សម សេរី ជាប្រធាន។

មន្ត្រីតុលាការកំពូល បញ្ជាក់ថា ជនជាប់ចោទមានឈ្មោះ ថាច់ កុងភួង ឈ្មោះខេម ម៉ា ឈ្មោះ សួន សិទ្ធិគុណ ឈ្មោះ យិន យ៉ាង និងឈ្មោះ យាន យឿប ជាប់ចោទពីបទ ” រួមគំនិតក្បត់ ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៩និងឆ្នាំ២០១១ តាមមាត្រា៤៥៣នៃច្បាប់ព្រហ្មទណ្ឌ និង បទ ” ឆ្លងដែនខុសច្បាប់ ” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០០៩និងឆ្នាំ២០១១ តាមមាត្រា២៩ច្បាប់ស្តីពីអន្តោប្រវេសន៍ ។

សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឌុច គឹមសន ជាតំណាងមហាអយ្យការ ។

មុនឈានដល់សវនាការតុលាការកំពូល គឺ ក្រុមជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសរួចហើយ ចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ។

កន្លងមក ក្រុមជនជាប់ចោទ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕ ចេស្តា

Neat5-1 Neat5-2


ចែករំលែក៖