ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវដែលតែងតែអុកឡុក គប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិលេខ៥ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយនគរបាលប៉ុស្ត៍ ដាក់កម្លាំងពួនស្ទាក់ចាប់បាន៦នាក់ កាលពីម៉ោងជិត១០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ដុំស្ពានអូរូងឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ក្រុមក្មេងស្ទាវដែលអុកឡុកតាមផ្លូវជាតិលេខ៥នេះ ១-ឈ្មោះ ណេស ស្រទីន ភេទប្រុស អាយុ១៧ឆ្នាំចាម រស់នៅភូមិរលាបឃុំរលាប ស្រុកសំពៅមាស២-ឈ្មោះ សេន រំលីប្រុស១៩ ភេទប្រុស ជនជាតិចាម៣-ឈ្មោះ លាស់ ណាសៀតភេទប្រុស អាយុ១៥ ខ្មែរឥស្លាម ៤-ឈ្មោះ សឹម សទីគីនប្រុស១៥ឆ្នាំ ខ្មែឥស្លាម ឃុំបន្ទាយដីស្រុកសំពៅមាស ខេត្តពោធិសាត់៥-ឈ្មោះ លី សុបអី ភេទប្រុស អាយុ១៩ឆ្នាំខ្មែរឥស្លាម នៅភូមិឃុំជាមួយ៦-ឈ្មោះ ពេស ណាសៀត ភេទប្រុស អាយុ១៥ឆ្នាំ ខ្មែរឥស្លាម ភូមិអូត្រាវឃុំរលាបស្រុកសំពៅមាសខេត្តពោសាត់បញ្ជូនមកឃាត់ខ្លួន។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កន្លងមកនៅចំណុចភូមិអូរូងនេះតែងតែបាន អ្នកបើកបរថយន្តពេលយប់ រាយការណ៍មកសមត្ថកិច្ចជាញឹកញាប់ ស្តីពីសកម្មភាពក្រុមក្មេងទំនើងដែលតែងតែយកដុំថ្ម គប់មកលើកញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥នេះ ប៉ុន្តែពុំដែលបានរកឃើញមុខសញ្ញាទាំងនេះឃើញនោះទេ ។ ប៉ុន្តែនៅថ្ងៃនេះ សមត្ថកិច្ចបានទទួលព័តមានពីប្រជាពលរដ្ឋនៅក្នុងភូមិមូលដ្ឋានេះថា មានក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណជា៥ទៅ៦នាក់ បានមកប្រមូលផ្តុំគ្នា នៅចំណុចខាងដែលបំរុងធ្វើសកម្មភាពគប់ កញ្ចក់រថយន្ត ក្រោយពីទទួលបាននូវព័តមាននេះសមត្ថិច្ចបានដាក់កម្លាំងឃ្លាំមើល និង ព័ទ្ធចាប់តែម្តង និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ។
តាមប្រភពពីរប្រជាពលរដ្ឋនៅក្បែរនោះបានអោយដឹងថា ក្រុមក្មេងស្ទាវទាំងនេះ ពេលដែលមកជុំគ្នាអស់ហើយពួកផឹកស៊ី ក្រោយពីផឹកស្រវឹងអស់ហើយចាប់ផ្តើមមាត់ឡូឡាកោកកាក រួចនាំគ្នាភ្នាល់គ្នា យកដំថ្មគប់កញ្ចក់រថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវនេះតែម្តង ករណីនេះ ក៍ធ្លាប់កើតមាននៅស្រុកបរិបូរណ៍ផងដែរ ដែលប្រជាពលរដ្ឋស្នើអោយនគរបាលប៉ុស្តិ និង សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយពិនិត្យមើលផង ៕ ចន្ថា