ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់បើករថយន្ដហាយឡែនឌ័រគេចពីម៉ូតូមួយគ្រឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តិចបន្ទួចតែរថយន្ដទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្ដហាយឡែនឌ័រមួយគ្រឿង គេចពីម៉ូតូមួយគ្រឿងដែលបើកឆ្លងផ្លូវកាត់ពីមុខ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មខូចខាតបន្តិចបន្ទួច តែរថយន្ដដាច់កាឡេខាងមុខទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សាអូឬស្សី តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-5872 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមន្នីវង្សទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវកាត់ពីមុខរថយន្ដយ៉ាងលឿនពេលនោះម្ចាស់រថយន្ដក៏ទាញចង្កូតគេចព្រោះខ្លាចបុកម៉ូតូក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មខូចខាតបន្តិចបន្ទួច ចំណែករថយន្ដអូសទៅមុខប្រហែល១០០ម៉ែត្រដាច់ការឡេទៅមុខលែងរួច។

ប្រភបបានបន្តថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានសហការណ៍ជាមួយកម្លាំងចំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ស តារា

IMG_5745 IMG_5742 IMG_5743 IMG_5744


ចែករំលែក៖