ភ្នំពេញ៖ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍កម្រមាន បន្ទាប់ពីបុរសម្នាក់ស្រវឹង បើករថយន្តកាមរីគូថស្វិត ទៅបុករថយន្តសេរ៊ីទំនើបមួយគ្រឿង ម៉ាក LAND CRUISER បណ្តាលរងការខូចខាតយ៉ាងដំណំ ហើយក៏បានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
បន្ទាប់មករថយន្តរងគ្រោះ ក៏បើកចេញក្នុងល្បឿនលឿនជ្រុលទៅបុកបើករ៉ឺម៉កដឹកដូងបណ្តាលអោយរងរបួសធ្ងន់ ក្លាយជាអ្នកបង្កវិញ ហើយបើករត់ទាំងបែកកង់ បានប្រហែលជិត១០០ម៉ែត្ររថយន្តបើកលែងរួច ទុករថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងលិច របងប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ សុខ សៀងភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករ៉ឺម៉កលក់ដូងស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកLAND CRUISERពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S.6787 បើកបរដោយនារី២នាក់ បើកក្នុងទិដៅពីត្បូងទៅជើង លុះបើកមកដល់រង្វង់មូលចោមចៅ ស្រាប់តែមានរថយន្តមយយគ្រឿ ម៉ាក់ CAMRAYគូទស្វិតបាន បើិកបរដោយបុរស់ម្នាក់ដោយស្ថានភាពស្រវឹងក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន បានបើកបុករថយន្តLAND CRUISER ចំពាក់កណ្តាល បណ្តាលអោយយខូចខាតយ៉ាងដំណំរៀងខ្លួន ។
ភាគីទាំងសងខាងបានសម្រួលគ្នា ដោយខាងរថយន្ត CAMRAY សម្រួលទាំងលុតជង្គ អង្វ ទៅនារីម្ចាស់រថយន្តទំនើបបន្ទាប់មករថយន្តបង្កខាងលើ សងរថយន្តទំនើប ចំនួន២៦០០ដុល្លារ បញ្ចប់នៅកន្លែងកើតហេតុ។
ប្រភពបានបន្តទៀតថា ពេលដែលចរចាគ្នា ដោយភាគីរថយន្តទំនើប បានខលហៅរថយន្ត២គ្រឿងទៀត ជាកូនរបស់ខ្លួន សុទ្ធតែរថយន្តសេរ៊ីទំនើប ហើយបានព្រមានរថយន្តបង្កខាងលើថា ថ្ងៃក្រោយកុំបើកលឿនចឹងទៀត ហ្នឹងហើយជាទង្វើរបស់ខ្លួនដោយសារផឹកស្រវឹង បន្ទាប់មកបានប្តូរតៃកុងបើក ដោយបុរសម្នាក់ផ្សេងទៀតជាអ្នកបើក។
លុះភ្លាមៗនោះដែរ រថយន្តទំនើបខាងលើ ម៉ាកLAND CRUISERបានបើកចេញយ៉ាងលឿនបាន ប្រមាណជាង១០០ម៉ែត្របានបើកបុករម៉ក ដឹកដូងពីក្រោយក្នុងទិសដៅត្បូងទៅជើងស្របគ្នាបណ្តាលអោយរម៉កដូងរយ៉ាស់ខ្ទេចរឺម៉កចំណែកដូងរាយប៉ាយពេញផ្លូវ ចំណែកជនរងគ្រោះរងរបួសយ៉ាងធ្ងន់ ហើយរថយន្តទំនើបខាងលើ បើករត់ទាំងបែកកង់ខាងស្តាំហើយបើក ប្រមាណជិត១០០ម៉ែត្រដោយបើកមិនរួច បានបើកទៅពួន នៅម្តុំវត្តតាំងកសាង ស្ថិតនៅភូមិចំការឪឡឹក ទើបបានឈប់ហើយឡើងលើរថយន្តរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ ចំណែករ៉ឺម៉កដូង និងរថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ