ខេត្តរតនគីរី ៖ ក្រុមប្រជាពលរដ្ឋដែល មានរថយន្តប្រកបមុខរបរដឹកកសិផល ដំឡូងមីនៅខេត្តរតនគិរី បានផ្ទុះការតវ៉ាឆ្លើយតបនៅនឹងក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្ត ខេត្តរតនគិរីដោយយករថយន្តធំៗ ដឹក ដំឡូងមី១៨គ្រឿង បិទផ្លូវជាតិ លេខ៧៨ ត្រង់ចំណុចភូមិ១ ឃុំត្រពាំង ក្រហម ស្រុក កូនមុំ ខេត្តរតនគិរី កាលពី រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ បណ្តាលឲ្យស្ទះចរា ចរណ៍ជិត១ម៉ោង ។
ម្ចាស់រថយន្តបិទផ្លូវខាងលើបានឲ្យ ដឹងថា ក្រុមសមត្ថកិច្ចជញ្ជីងរបស់មន្ទីរ សារធារណការខេត្តរតនគិរី គិតតែពីយក លុយមិនលើសទម្ងន់ក៏យកលុយលើស ទម្ងន់ក៏យកលុយធ្វើឲ្យពួកគាត់ខាតបង់ លុយកាក់យ៉ាងច្រើន ។ លើសនេះទៀត ក្រុមមន្ត្រីសាធារណការបានផាកពិន័យរថយន្តដែលដឹកលើសទម្ងន់ក្នុងមួយតោនពី៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ដែលធ្វើឲ្យ ពួកគាត់មិនអាចទទួលយកបាន ទើបធ្វើ ការបិទផ្លូវតែម្តង ។
ទាក់ទងនឹងហេតុការណ៍នេះ លោក ភោក បរិទ្ធ អធិការស្រុកកូនមុំ បានប្រាប់ឲ្យ ដឹកថា លោកបានដឹកនាំ កម្លាំងចុះសម្រួល ចរាចរណ៍ហើយ ។
ចំណែកលោក ឃឹម រមណី អនុប្រធាន មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុកការងារថ្លឹងរថយន្តបានប្រាប់ តាមទូរស័ព្ទថាលោកកំពុងធ្វើការដោះ ស្រាយបញ្ហានេះ ។
គួរបញ្ជាក់ថា ព័ត៌មានចុងក្រោយ លោកថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យម្ចាស់រថយន្តទាំង១៨គ្រឿងដែលបិទផ្លូវនោះត្រូវយករថយន្តចេញ ពីផ្លូវជាបន្ទាន់ ហើយក៏បានឲ្យធ្វើចរាចរណ៍ ធម្មតាឡើងវិញ ដោយឲ្យក្រុមប្រជាពល រដ្ឋដែលមានរថយន្តដឹកលើសទំងន់ទាំង នោះធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើស ទម្ងន់ បើថ្ងៃក្រោយមានការដឹកលើសទម្ងន់ ទៀត សមត្ថកិច្ចនិងផាកពិន័យទៅតាម ផ្លូវច្បាប់ ៕ ហេង សូរិយា