ព័ត៌មានទាន់ហេតុការណ៍៖

២៧ថ្ងៃ ស្លាប់១៣៣នាក់ រងរបួស៤០៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មនុស្សចំនួន១៣៣នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន៤០៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ។

សម្រាប់ពេញមួយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វិញ គ្រោះថ្នាក់ចរាចរទូទាំងប្រទេសកើតឡើង១៨លើក បានឆក់យកជីវិតមនុស្សចំនួន៧នាក់ និង របួសធ្ងន់ស្រាលចំនួន២៤នាក់ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ១៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ៣១គ្រឿង រួមមាន ម៉ូតូ ចំនួន២០គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង រថយន្តធុនធំ ចំនួន៤គ្រឿង ថ្មើរជើង ៣នាក់ និងយានយន្តផ្សេងៗ ពីរគ្រឿង ។

ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៩២៥ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៣៦ គ្រឿង និងពិន័យសរុប ចំនួន ៦៨៩ គ្រឿង ៕ ចេស្តា

neat 3


ចែករំលែក៖