ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៨នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែ១

ចែករំលែក៖

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មនុស្សប្រុសស្រី៨នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែ១ ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ករណីទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង១១យប់ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដោយគ្រោះថ្នាក់ម៉ូតូបុកនឹងបង្គោលភ្លើងដួល ។ ម៉ូតូម៉ាក C50 គុបជ្រុង ពណ៌ស្លែ ស្លាកលេខ កំពង់ចាម 1A3404 បើកបរដោយឈ្មោះ គឿន សុគារ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទូលច្រេស ឃុំកំពង់អំពីល ស្រុករំដូល ខេត្តស្វាយរៀង រងរបួសធ្ងន់ ខណៈធ្វើដំណើរទិសដៅពីកើតទៅលិច ឌុបឈ្មោះ ឡៅ ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ឃុំស្រុក ជាមួយគ្នាហើយក៏បានបែកកង់រេចង្កូតទៅបុកបង្គោលភ្លើងដួលសន្លប់នឹងកន្លែង។

ករណីទី២ វេលាម៉ោង៤និង 55នាទីរសៀល នៅលើផ្លូវក្រាលកៅស៊ូលេខ៣១៧ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និង ម៉ូតូ ដោយម៉ូតូ ម៉ាកយាំម៉ាហា ស៊ីរុស ពណ៌លឿន ស្លាកលេខគ្មាន បើកបរដោយឈ្មោះ មុំ គង់ ភេទប្រុស អាយុ 45 ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ទិសដៅពីលិច ទៅជើងបុកជាមួយម៉ូតូម៉ាក ហុងដា សេ125 ស៊េរីឆ្នាំ 2015 ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1G 6787 បើកបរដោយឈ្មោះ ទួន វ៉ាន់ណេត ភេទស្រី អាយុ 24ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានអ្នករួមដំណើរ 01នាក់ ឈ្មោះ រាជ ស្រីតូច ភេទ ស្រី អាយុ 24ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា ទិសដៅពីត្បូងទៅជើង រងរបួសឆ្ងន់ ។ គ្រោះថ្នាក់នេះ សមត្ថកិច្ចអះអាងថា បណ្តាលមកពីភាគីម៉ូតូយាំម៉ាហាស៊ីរួសឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន ។

និងករណីទី៣ វេលាម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៤២និង១៤៣ ស្ថិតនៅភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និង ថ្មើរជើង ដោយម៉ូតូ ម៉ាកហុងដាសេ125 ស៊េរីឆ្នាំ 2016 ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1FR 6838 បើកបរដោយឈ្មោះ ឡុញ សារ៉ែន ភេទប្រុស អាយុ 24 ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ត្រពាំងបុណ្យ ឃុំ ព្រៃគគីរ ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង និងរួមដំណើរម្នាក់ ឈ្មោះ ភួង ស្រីអយ ភេទ ស្រី អាយុ ១៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ លៀប ឃុំកណ្តៀងរាយធ្វើដំណើរ ទិសដៅពីកើត ទៅលិច ទៅបុកអ្នកថ្មើរជើងដែលឆ្លងកាត់ថ្នល់ពីជើងទៅត្បូង ឈ្មោះ ចាន់ សារី ភេទស្រី អាយុ 55 ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ ៕ យឹម សុថាន

ase (1) ase (2) ase (3) ase (4) ase (5)


ចែករំលែក៖