ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១អស់ចំនួន៣ខ្នង បង្កឲ្យប្រជាពលរដ្ឋនាំយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ នៅតែមិនរលត់ទៀត ក៏ទាក់ទងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ និងរថយន្តពន្លត់អគ្គីភ័យ មកជួយបាញ់ផងដែរ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងមុខផ្សារអ៊ីអន តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើត លឺសំឡេងផ្ទុះចេញពីផ្ទះជាន់ទី១ គេសង្គេតឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីអគារផ្ទះ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួលខ្មាញ់ហើយនេាះ មួយសន្ទុះក្រោយមក ស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។
ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើ បាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណា ដោយការឆេះនេះ ឆេះនៅជាន់ទី១ ហើយផ្លូវលំតូចចង្អៀត ដូច្នេះមានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួន ។
សូមបញ្ជាក់ផងដែរថា មូលហេតុនៃគ្រោះអគ្គិភ័យនេះ គឺដើមចេញមកពីឆ្លងចរន្តភ្លើង។ រនៅថ្ងៃដដែលមោ៉ង៦និង៤៥នាទីព្រលប់ ទើបអាចពន្លត់អណ្តាតភ្លើងឲ្យរលត់សូន្យសុងទៅវិញបាន និងប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់១៦គ្រឿង ៕ ស រស្មី