ព័ត៌មានទាន់ហេតុការណ៍៖

ឆាយ វីរៈយុទ្ធ ភ្ជាប់ពាក្យជាមួយកូនស្រីដង្ខៅនៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ តារាចម្រៀងល្បីឈ្មោះរបស់លផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីដឹងដំណឹងភ្ជាប់ពាក្យជាមួយកញ្ញា សែ ចាន់ឌី ជាកូនអ្នកជំនួញនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

នៅលើទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ បានបង្ហោះសារយ៉ាងខ្លី “ពិធីភ្ជាប់ពាក្យ ឆាយ វីរៈយុទ្ធ និង សែ ចាន់ឌី ថ្ងៃពុធទី១ ខែមីនា ឆ្នាំ២០១៧” ជាមួយនឹងរូបថត៤សន្លឹកក្នុងពិធីមង្គលនេះ ។ តារាចម្រៀងល្បីខ្លាំងក្នុងបទបែបមនោសញ្ចេតនាបានប្រាប់ ថា លោកភ្ជាប់ពាក្យដោយបើកចំហរ មិនមានការលាក់បាំងអ្វីទេ បើទោះជាមិនបានធ្វើសន្និសីទ ឬជូនដំណឹងល្អនេះ ដល់អ្នកគាំទ្រជាមុនក្ដី។ លោកនៅមិនទាន់កំណត់ពេលវេលាចូលរោងការនៅពេលណានៅឡើយដែរ ។ ប៉ុន្តែអនាគតភរិយារបស់លោក ឆាយ វីរៈយុទ្ធ កញ្ញា ចាន់ឌី គឺជាកូនស្រីអ្នកជំនួញក្នុងខេត្តកំពង់ចាម ។

កម្មវិធីភ្ជាប់ពាក្យនេះ មិនមានវត្តមានតារាចម្រៀងរួមដំបូលផលិតកម្មសាន់ដេចូលរួមនោះទេ ដែលសូម្បីតែថៅកែផលិតកម្មសាន់ដេ លោក ឡាយ សុខចំរើន ក៏ឆ្លើយថា មិនទទួលបានការអញ្ជើញជាផ្លូវការណាមួយនោះដែរ ។

គួរបញ្ជាក់ដែរថា តារាចម្រៀងឆាយ វីរៈយុទ្ធ ហៅ ឆើត ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងឈានមុខដែលមានឈ្មោះល្បីអស់ជាច្រើនឆ្នាំមកហើយ ។ តារាចម្រៀងរូបនេះ មិនធ្លាប់បានលេចធ្លាយចំណងស្នេហ៍ក្រៅឆាកណាមួយនោះទេ កាលពីគ្រាកន្លងទៅ ។ ក្រោយពីទទួលដំណឹងនៃការភ្ជាប់ពាក្យនេះ មានអ្នកគាំទ្រលោកជាច្រើនបានថ្លែងសាទរចំពោះដំណឹងដ៏រីករាយនេះ ៕ វឌ្ឍនា

ae (3) ae ae (1) ae (2)


ចែករំលែក៖