ខេត្តកំពង់ធំ៖ រឿងពុករលួយ និងបក្ខពួកនិយមនៅក្នុងជួរថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្តកាន់ តែធ្ងន់ធ្ងរទៅៗក្រោយពីស្នងការរងរបស់ ខ្លួនចំនួន៥រូបបានចេញមុខប្ដឹងជាផ្លូវការទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ។
ក្រៅពីប្ដឹងមេកោយរបស់ខ្លួនស្នងការរង ទាំង៥រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និង វរសេនីយ៍ឯក១រូបនោះ ពួកគេក៏បានប្ដឹង ស្នងការរងម្នាក់ទៀត គឺលោកវរសេនីយ៍ ឯក អុិត គឹមស្រ៊ន ស្នងការរងទទួលផែន ធនធានមនុស្ស ដែលមានការឃុបឃិតដឹក នាំខុសឆ្គងយ៉ាងធ្ងន់ធ្ងរជាមួយលោកឧត្តម សេនីយ៍ទោ ជូ សំអាន។
កាលពីពេលថ្មីៗកន្លងទៅនេះមន្រ្តីនគរ បាលថ្នាក់នាយកប៉ុស្តិ៍ក៏បានប្ដឹងទៅសម្ដេច ក្រឡាហោម ស ខេង ឲ្យដកតំណែងលោក ឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការ រង អុិត គឹមស្រ៊ន និងស្នងការរងទទួល ការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយ ពួកគេចោទថា «មានភាពមិនប្រក្រតី ពុក រលួយ និងបក្ខពួកនិយមក្នុងការដឹកនាំ ជា ពិសេសនោះការតែងតាំងមន្ត្រីឲ្យកាន់ តំណែង និងឈរជើងនៅកន្លែងណាមួយ គឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់»។
ប៉ុន្តែភ្លាមៗនោះលោកឧត្តមសេនីយ៍ ទោ ជូ សំអាន បានចេញមកធ្វើការបដិសេធ ចោលដោយលើកហេតុផលថា មានគេអ្នក រៀបចំប្ដឹងលោក ហើយចោទថា មន្រ្តីដែល ប្ដឹងលោកនោះអសកម្មការងារ តែលើក នេះពាក្យបណ្ដឹង ដែលបែកធ្លាយដាក់ ទៅសម្ដេចក្រឡាហោម គឺអ្នកប្ដឹងជា ស្នងការរងទាំង៥នាក់ ដូច្នេះតើការដាក់ ពាក្យបណ្ដឹងទៅកាន់ថ្នាក់លើជាការមួល បង្កាច់ ឬជាការពិត?
យោងតាមពាក្យបណ្ដឹងរបស់ស្នងការ រងទាំង៥រូបរួមមាន លោកឧត្តមសេនីយ៍ ត្រី ឱម ទីលី, លោកឧត្តមសេនីយ៍ត្រី លឹម ហេន, លោកឧត្តមសេនីយ៍ត្រី លន ណាឡោម, លោកឧត្តមសេនិយ៍ត្រី កែ ខាន់ណាឡា និងលោកវរសេនីយ៍ឯក កែវ សុផល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដោយរៀបរាប់ពីភាពមិនប្រក្រតី ក៏ដូចជា អំពើពុករលួយនៃការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អិុត គឹមស្រ៊ន។
ស្នងការរងទាំង៥រូបបានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការចាក់រុកពីស្នងការរង អុិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬ គោលការណ៍ច្បាស់លាស់ ពុំដែលប្រជុំ គណៈស្នងការ ក៏ដូចជាគណៈកម្មាធិការ ស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការ រង អុិត គឹមស្រ៊ន។
ពាក្យបណ្ដឹងនេះបានលើកឡើងថា លោកស្នងការបានឃុបឃិតជាមួយ ស្នងការរង អុិត គឹមស្រ៊ន តែងតាំងមន្រ្តី ថ្នាក់នាយរងប៉ុស្តិ៍ និងនាយការិយាល័យពី ៥០០ទៅ៣.០០០ដុល្លារ ពីនាយ នាយ រងផ្នែក និងអធិការពី៥០០ទៅ១.០០០ ដុល្លារ ព្រមទាំងពុករលួយដំឡើងស័ក្តិតែ បក្ខពួករបស់ខ្លួន។
បើតាមពាក្យបណ្ដឹងស្នងការរងទាំង៥ រូបបានស្នើសុំសម្ដេចក្រឡាហោមឲ្យដក លោកស្នងការ និងស្នងការរងរូបនេះចេញ ពីអង្គភាព ដើម្បីស្ដារស្ថានការណ៍ខាងលើ ឲ្យមានភាពល្អប្រសើរឡើងវិញ ។
ជុំវិញស្នងការរង៥រូបប្តឹងលោកស្នង ការខេត្តនេះលោក ជួន សំអាន ស្នងការ នគរបាលខេត្តកំពង់ធំបានប្រាប់តាមទូរ ស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧ថា លោកមិនបានពាក់ព័ន្ធនឹង អំពើពុករលួយនេះទេ តែបញ្ហានេះដោយ សារមានអ្នកច្រណែនចង់បានតំណែង របស់លោកតែប៉ុណ្ណោះ។ លោកស្នងការ បានបន្តថា រឿងនេះថ្នាក់លើក៏បានដឹង និង ជ្រាបហើយដែរ ហើយថ្នាក់លើដឹងថា មិន មានរឿងបែបនេះនោះទេ ទើបបានរក្សា ទុកតំណែងរបស់លោករហូតដល់ចប់ អាណត្តិ ៕ ប៊ុន រិទ្ធី