ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែផ្សារសំរោងយ៉ោងនៅតែយកភាស៊ីពីអាជីវករលក់ដូរកំប៉ិកកំប៉ុក

ចែករំលែក៖

ខេត្តតាកែវ៖ បើទោះបីជាប្រមុខរាជ រដ្ឋាភិបាលបានអនុគ្រោះមិនឲ្យទារភាស៊ីពី អ្នកលក់ដូរកំប៉ិកកំប៉ុក តាមកញ្ជើ កញ្ច្រែង ល្អីក្ដី ក៏កាលពីពេលថ្មីៗនេះ ក្រុមអ្នកលក់ ដូរដែលមានជីវភាពក្រីក្រ នៅក្នុងផ្សារ សំរោងយ៉ោង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុក បាទី ខេត្តតាកែវ បានត្អូញត្អែរថា ពួកគាត់ នៅតែប្រឈមចំពោះការទារភាស៊ី និង ចំណាយលើផ្នែក ផ្សេងៗទៀតដដែល ។

ក្រុមអ្នកលក់ដូរកំប៉ិកកំប៉ុករយៈពេលខ្លីៗទាំងនោះថា ជារៀងរាល់ថ្ងៃពួកគាត់ ត្រូវ បង់លុយចាប់ពី៥០០រៀលទៅ១០០០រៀលទៅឲ្យខាងអ្នកយកភាស៊ីផ្សារដើម្បីលក់ដូរ ហើយប្រសិនបើពួកគាត់មិនបង់ឲ្យទេនឹង មិនបានកន្លែងលក់នោះឡើយ ។

លោក ង៉ែត ពេញ ប្រធានភាស៊ីផ្សារ សំរោងយ៉ោងបានឲ្យដឹងថា នៅកន្លែងដែលពួកគាត់លក់នេះគឺខាងផ្សារបានធ្វើសម្ប ទានទៅឲ្យពួកគាត់លក់។ លោកថា ដើម ឡើយជាកន្លែងផ្ញើកង់ម៉ូតូទេ តែដោយខ្វះ ខាតកន្លែងដើម្បីឲ្យពួកគាត់លក់ ក៏បានធ្វើការរៀបចំឲ្យពួគាត់លក់នៅកន្លែងនេះតែ ម្តងទៅហើយចំពោះបញ្ហាថាខាងភាស៊ីផ្សារយកលុយនោះមានបន្តិចបន្តួចមែន តែ ២០០ទៅ៣០០រៀលទេ ។

គួរបញ្ជាក់ផងដែរថា ស្ទើរតែគ្រប់ផ្សារ ទាំងអស់ នៅទូទាំងខេត្តតាកែវសុទ្ធតែមានបញ្ហា អ្នកវិយោគផ្សារនៅតែបន្តយក ភាស៊ីពីអ្នកលក់ដូរបន្តិចបន្តួចដដែល ។ បើ ទោះបីជាមានសារាចរ០០១របស់រាជរដ្ឋា ភិបាល ស្តីពីការលើកលែងការយកភាស៊ី តាម កញ្ជ្រែង កញ្ជើ ល្អីក៏ដោយ ៕ សហការី

takeo


ចែករំលែក៖