ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសហប៉ុស្តិ៍ទាំង១១ ក្នុងខណ្ឌដូនពេញ ចុះរដ្ឋបាលប្លុកបឹងកក់ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន៥៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននិងកម្លាំងសហប៉ុស្តិ៍ទាំង១១ ក្នុងខណ្ឌដូនពេញ ចុះរដ្ឋបាលដល់ទីតាំងភូមិសាស្រ្តចំនុច R6 (ការបិនភ្លើង) ផ្លូវរថភ្លើង សង្កាត់ ស្រះចក ខណ្ឌដូនពេញ បានបង្រាបជាក់ស្តែង ឆែករកឃើញ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៥៦កញ្ចប់តូច ។

ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១ នឹង០៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ០៤ខែ០៣ឆ្នាំ២០១៧ នៅចំណុច R6 (ការបិនភ្លើង) ផ្លូវរថភ្លើង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដើម្បីបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀននៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាក្រុមជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះ(ប្រុសទាំងអស់) ដកហូតគ្រឿងញៀនចំនួន៥៦កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា

ae (1) ae (2)


ចែករំលែក៖