ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវរថយន្តបើកបុក ខណៈកំពុជិះម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើបុក ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូមែតលេខ៣០-៣១ ស្ថិតក្នុងភូមិព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ ត្រូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្ដាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជិះម៉ូតូម៉ាកហុងដាMSX ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1CS-3307 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2F-5482 ជាប្រភេទរថយន្តដឹកទំនិញ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទីត្បូង ខណៈបើកដល់ចំណុចកើតហេតុបានបុកជនរងគ្រោះកំពុងជិះម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត បានចុះគេចខ្លួណបាត់ស្រមោល ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូលធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

ae (6) ae ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖