ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងបក្ខពួក១ក្រុមដើរ ប្រមូលលុយពីផ្សាអង្គរឃ្យុងយូ រាប់លានរៀលក្នុង១ខែៗ យកមកចែកគ្នាមិនបានបង់ចូលរដ្ន

ចែករំលែក៖

ខេត្តសៀមរាប៖ មានប្រភពបែកធ្លាយសម្ងាត់មួយបានអោយដឹងថា ឈ្មោះ ប៊ុន សុវណ្ណ ជាមនុស្សជំនិត របស់លោក កែវ រក្សា ជាអ្នកប្រមូលយកលុយពីអ្នកលក់នៅផ្សារអង្គរឃ្យុងយូ រាប់លានក្នុង១ខែៗយកទៅឲ្យ លោក កែវ រក្សា នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ ជាអ្នកបោះមេ ក្នុងការបែងចែក លុយទាំងនេះទៅ សាលាក្រុង សៀមរាប អធិការក្រុងសៀមរាប និងអភិបាលរងខេត្តសៀមរាប ទៅតាមលំដាប់ លំដោយ ក្នុងនោះ១តូប យ៉ាងហោចណាស់ ត្រូវបង់លុយ ១ពាន់ប្រាំរយរៀលទៅពីរពាន់ប្រាំរយរៀលក្នុង១យប់ ដោយរាប់ទាំងថ្លៃអនាម័យ សណ្ដាប់ធ្នាប់ និងចំនួនអំពូលភ្លើងផងដែរ ។

តាមការអោយពីអាជីវករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា តូបទាំងអស់មានជាង៥៥១តូប តែរៀងរាល់ថ្ងៃ អ្នកលក់ជាប្រចាំមានតែ៣៥០តូបប៉ុណ្ណោះ ចំណែកក្រុមអ្នកដើរយកលុយមិនតិចជាងសាមសិបប្រាំម៉ឺនរៀល ក្នុង១ថ្ងៃ បើគិត១ខែ គេប្រមូលបានជាងដប់លានប្រាំសែនរៀល បើគិតជាឆ្នាំមានចំនួន មួយរយម្ភៃប្រាំមួយលានរៀល បានយកទៅចែកគ្នា ដោយពុំបានបង់ចូលរដ្ននោះទេ ។ ការឃុបឃិតគ្នានេះ បានកើតមាន ជាយូរណាស់មកហើយ បើគិតមកដល់ឆ្នាំ២០១៧នេះ។

ពាក់ព័ន្ធនឹងការចោតប្រកាន់នេះ លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាបបានអោយដឹងក្នុងកិច្ចសម្ភាសថា អាជ្ញាធរខេត្តសៀមរាប មិនបានយកលុយពីអាជីវករដែលលក់នៅផ្សារអង្គឃ្យុងយូទេ តែបើគេគិតសេវាអនាម័យ ឬសណ្ដាប់ធ្នាប់ ឬការយាមកាមនោះជារឿងក្រុមពួកគេ ហើយលោកក៏មិនបានបញ្ជាឲ្យពួកគេទៅយកលុយពីអាជីវករនោះដែរ ទើបពុំមានលុយបង់ចូលរដ្ន ។

ក្នុងបញ្ហានេះដែរ មានការធ្វើកិច្ចសម្ភាសជាមួយ លោក កែវ រក្សា នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ លោកបានឆ្លើយថា រឿងនេះលោកមិនមានពាក់ព័ន្ធនោះទេ បើចង់ដឹងច្បាស់ ទៅសួរលោក វ៉ាន់ទៅ គាត់ជាអ្នកដើរប្រមូលលុយទាំងនេះ និងអ្នកដែលគេអោយសិទ្ធិក្នុងការងារទាំងនេះ ។

លោក ប៊ុន សុវណ្ណ ជាអ្នកអោយកូនចៅ ដើរប្រមូលលុយអនាម័យនៅផ្សារអង្គរឃ្យុងយូ បានប្រាប់តាមទូរស័ព្ទ អោយដឹងនៅវេលាម៉ោង១០និង២៦នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ថា គោលការរបស់សាលាខេត្តមានគណៈកម្មការចំរុះចំនួន៣ គឺ សាលាខេត្តក្រោមការដឹកនាំរបស់លោក ពៅ ពិសិទ្ធិ អភិបាលរងខេត្តសៀមរាប សាលាក្រុង គឺលោក សោម សម្បត្តិ អភិបាលរងក្រុងសៀមរាប និង ខាងមន្ត្រី អាជ្ញាជាតិអប្សរាខេត្ត។ លោកបានបន្តថា ការដើរប្រមូលថ្លៃអនាម័យតែ មួយគត់ គឺក្នុងតូបចំនួន៥០០រៀល ក្នុង១យប់ បើរឿងអីផ្សេងនោះ ខ្ញុំមិនបានដឹងទេ ចំណែករឿងយាម រទេះ របស់អាជីវករ ដែលខ្ញុំបានជួលដី ដើម្បីដាក់រទេះនោះ គឺខ្ញុំយកក្នុង១រទេះ តម្លៃ ពីរម៉ឺនរៀលក្នុង១ខែ ព្រោះខ្ញុំក៏ជួលដីគេដែរ ។

ចំពោះរឿងលុយរាប់លានរៀល ទៅអោយលោក កែវ រក្សា នោះគឺមិនពិតទេ ព្រោះ ខ្ញុំយកលុយតែ អនាម័យ គ្រាន់តែចិញ្ចឹម សន្តិសុខ ដើម្បីអោយសម្អាតអនាម័យ នៅក្នុងតំបន់ផ្សាររាត្រីអង្គរឃ្យុងយូ តែប៉ុណ្ណោះ ព្រោះនេះជាគោលការណ៍របស់សាលាខេត្ត ដើម្បីអោយសម្អាតអោយអស់ ចាប់តាំងពីម៉ោង៤ទៀបភ្លឺ ដល់ម៉ោង ៧ព្រឹក ធ្វើយ៉ាងណាអោយអស់ពីទីតាំងនោះ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖