ព័ត៌មានទាន់ហេតុការណ៍៖

Red Picture បញ្ចេញរឿង ផ្ទះសសរកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មRed Picture គឺរឿង ផ្ទះសសរកណ្តាល បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយបន្ទាប់ពិផលិតអស់ជាច្រើនខែ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែមីនានេះ នៅក្នុងបរិវេណផ្សារទំនើបស្ទឹងមានជ័យថ្មី ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ផលិតករជាច្រើនរូបចូលរួម។

រឿង ផ្ទះសសរកណ្តាល គឺជារឿងកំប្លែង និងភ័យរន្ធត់ដែលត្រូវបានចំណាយការផលិតប្រមាណ៣ខែ និងក្រោមទុនប្រមានជាង៤ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ឌៀម សុវណ្ណារ៉ា ចាងហ្វាងផលិតកម្មRed Picture។ លោកបន្តថាភាពយន្តនេះខុសប្លែកពីរឿងមុនៗដោយផលិតកម្មបានជម្រើសបានតារាសម្តែងថ្មីដែលមានសមត្ថភាពខ្ពស់មកសម្តែងជាមួយនឹងតារាជើងចាស់ជាច្រើន។ លោកថា រឿងនេះបានផុ្តល់ឱកាសច្រើនដល់តារាសម្តែងថ្មីដើម្បីទទួលបានការសម្តែងមួយកាន់តែល្អជាងមុន។ លោកថារឿងនេះ តម្រូវចិត្តមនុស្សគ្រប់វ័យ ពិសេសអ្នកនិយមភាពយន្តភ័យរន្ធត់ កំប្លែង និងមនោសញ្ចេតនា។

នាយ ពាក់ មី បញ្ជាក់ថា រឿងថ្មីនេះពិតជាចម្លែកអារម្មណ៍ដោយសារមានការផ្លាស់ប្តូរសជាតិសម្តែងពិសេសតារាសម្តែងថ្មីដែលមានទេពកោសល្យ។ លោកថាក្នុងរឿងនេះលោក ក៏ដូចជាងតារាសម្តែងល្បីជាច្រើនមិនមានសាច់រឿងច្រើនក្នុងការសម្តែងទេ ប៉ុន្តែជាភាពយន្តដែលសម្រិតសម្រាំង និងមានឈុតឆាកថ្មីៗគួរឲ្យចាប់អារម្មណ៍។

តំណាងនាយកដ្ឋានភាពយន្ត បានថ្លែងកោតសរសើរចំពោះផលិតកម្មRed Picture ដែលតែងតែព្យាយាមយកនូវអ្វីដែលថ្មីសម្រាប់បម្រើអារម្មណ៍ទស្សនិកជន។ លោកថាក្រៅពីរឿងដែលមានគុណភាព ផលិតកម្មក៏បង្កប់នូវអត្ថន័យអប់រំ និងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ នៅក្នុងរឿងផងដែរ។ លោកជឿជាក់ដែរថា ផលិតកម្មនឹងបន្តរក្សាគោកជំហរផលិតភាពយន្តប្រកបដោយគុណភាពប្រកួតប្រជែងនេះ៕ វឌ្ឍនា

vuthy 1 (1) vuthy 1 (13) vuthy 1 (12) vuthy 1 (11) vuthy 1 (10) vuthy 1 (9) vuthy 1 (8) vuthy 1 (7) vuthy 1 (6) vuthy 1 (5) vuthy 1 (4) vuthy 1 (3) vuthy 1 (2)


ចែករំលែក៖