ព័ត៌មានទាន់ហេតុការណ៍៖

កែ គឹមយ៉ាន៖ ជនល្មើសគ្រឿងញៀនខ្លះមានតែឈ្មោះក្នុងគុក តែមនុស្សនៅខាងក្រៅរកស៊ីធំជាងមុន

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរិះគន់

ខ្លាំងៗលើស្ថាប័នតុលាការដែលដំណើរការកាត់ក្តីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមិនដូចអ្វីដែលច្បាប់បានចែងព្រោះមិន ឃើញមានជនល្មើសគ្រឿងញៀនណាម្នាក់ជាប់គុកមួយជីវិតសោះ ។

ច្បាប់ដែលលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អះអាងថា តុលាការកាត់ក្ដីខុស នោះគឺច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវបានលើកបង្ហាញក្នុងពិធីផ្សព្វផ្សាយផែន ការសកម្មភាពនិងការបណ្ដុះបណ្ដាលជនបង្គោលរបស់គណៈកម្មការទទួលបន្ទុកផ្សព្វ ផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅក្រសួងមហាផ្ទៃនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា «ស្មារតីច្បាប់អត់មានកន្លែងណាបន្ធូរសោះ គ្រប់មាត្រា ប៉ុន្តែការរឹតបន្តឹងដែលហៅថា ទម្ងន់នោះវាមិនសូវបានអនុវត្ត ជាពិសេសលើអ្នកដែលមានទ្រព្យសម្បត្តិអត់មានអ្នកណាជាប់មួយជីវិតផងឃើញតែ១០ឆ្នាំ ១៥ ឆ្នាំ ក្រោម២០ឆ្នាំ ច្បាប់មើលទៅគេសរសេរ ច្បាស់ណាស់វាគ្មានកន្លែងបន្ថយ»។

លោកឧបនាយករដ្ឋមន្ត្រីបានលើកសៀវភៅច្បាប់មួយក្បាលស្ដីពីការត្រួតពិនិត្យ គ្រឿងញៀននិងបានបញ្ជាក់ថា «ច្បាប់តឹង តែមនុស្សអ្នកកាត់បន្ធូរច្បាប់គេសរសេរ តឹងមែនទែន, យើងអត់មានច្បាប់ប្រហារ ជីវិតទេតែច្បាប់ជាប់គុកមួយជីវិតនេះក៏មិនមែនធូរដែរព្រោះឃើញចាប់៥គីឡូក្រាម ៤គីឡូក្រាម ៣គីឡូក្រាម អត់ឃើញមាន អ្នកណាជាប់គុកមួយជីវិតផង មេខ្លោងធំៗក្នុងស្រុកអត់មានជាប់មួយជីវិតសោះជាប់ត្រឹម៣ឆ្នាំចេញវិញ»។

បើតុលាការអនុវត្តនិងដោះស្រាយត្រឹមត្រូវដូចច្បាប់ចែងអ្នកដែលជាប់បទល្មើសគ្រឿងញៀនធ្ងន់ធ្ងរក្រោយកាត់ទោសហើយ ត្រូវតែរឹបអូសទាំងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់មិនមែនដកហូរតែវត្ថុតាងដូចរាល់ដងនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៦ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខុសច្បាប់លើកទី១រយៈពេល៦ខែ (ចាប់ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លានិងទទួល បានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។

នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧប នាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនល្មើសដែលជាប់ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀនមួយចំនួនមានតែឈ្មោះក្នុង បញ្ជីជាប់ពន្ធនាគារ ប៉ុន្តែមនុស្សវិញចេញរកស៊ីគ្រឿងញៀននៅខាងក្រៅជាងមុន។ មិន ត្រឹមប៉ុណ្ណោះទេបើគិតពីស្ថានទម្ងន់ទោសអ្នកខ្លះត្រូវជាប់ពន្ធនាគារមួយជីវិតតែបាន៣ឆ្នាំឃើញចេញវិញបាត់។ មិនមែនចេះតែលើកឡើងនោះទេលោកឧបនាយករដ្ឋមន្ត្រី បានព្រលយថា «ដែលខ្ញុំថាចាប់ដំបូងតិច ចេញមកវិញខ្លាំង ខ្ញុំស្គាល់តើវាមកជួលផ្ទះកូនចៅខ្ញុំទៀតដល់ឥឡូវបន្ធូរចុះបន្ធូរឡើងសល់តែ៣ឆ្នាំ»។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា បុគ្គលដែលលោកលើកឡើងនោះមានទាំងម៉ាស៊ីនផលិតគ្រឿងញៀនដាក់លើរថយន្តបើកចល័តទៅផលិតគ្រប់ទីកន្លែងទៀតផងនេះជារឿងជាក់ស្ដែង ។

លោកឧបនាយករដ្ឋមន្ត្រីរិះគន់ថា «បើ នៅតែធូររលុងបែបនេះកម្លាំងសមត្ថកិច្ច អ្នកអនុវត្តច្បាប់គេគ្មានទឹកចិត្តអនុវត្តទេហ្នឹង ហើយចាប់យកលុយដែរទៅ»៕ ហេង សូរិយា

ke


ចែករំលែក៖