ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះបេក្ខភាពមេឃុំបណ្តាលឲ្យសកម្មជនបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែងបន្តនាំគ្នាបើកយុទ្ធនាការទម្លាកស្លាកគណបក្សឲ្យអស់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ សកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែងប្រមាណ១០ទៅ១៥នាក់ ក្នុងរយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧សម្តែងការខឹងសម្បាមិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ពួកគេដែលប្រព្រឹត្តរឿងពុករលួយនិងប្រកាន់បក្ខពួកនិយមដូច្នេះពួកគេចុះរុះរើនិងដុត កម្ទេចស្លាកគណបក្សនិងបន្តកម្ទេចស្លាក គណបក្សសង្គ្រោះជាតិចោលទាំងអស់នៅ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ការធ្វើសកម្មភាពរុះរើ និងដុតកម្ទេចស្លាកគណបក្សសង្គ្រោះជាតិចោលដោយសកម្មជនទាំងនោះចោទថា មានរឿងពុក រលួយនិងបក្ខពួកនិយមពីសំណាក់ថ្នាក់ដឹក នាំរបស់ពួកគេដោយដកមន្រ្តីសកម្មៗរបស់ អតីតប្រធានបក្ស សម រង្ស៊ី ដាក់ជំនួស ដោយមន្រ្តីលោក កឹម សុខា វិញ។

លោក សួន សំណាង ប្រធានគណបក្ស សង្គ្រោះជាតិប្រចាំឃុំនិងជាជំទប់ទី២ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានដឹកនាំក្រុមការងារដុតបំផ្លាញស្លាក គណបក្សម្តងរួចមកហើយ។ ចំណែកនៅ ព្រឹកថ្ងៃ៦ ខែមីនា ឆ្នាំ២០១៧ លោកសួន សំណាង នៅតែបន្តដឹកនាំក្រុមសកម្មជនចុះទៅទម្លាក់និងដុតកម្ទេចស្លាកគណបក្សនោះបន្ថែមទៀតគឺធ្វើឡើងនៅក្នុងភូមិគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ។

សកម្មជនបក្សសង្គ្រោះជាតិស្រុកអន្លង់វែងបានអះអាងថា មូលហេតុដែលនាំឲ្យពួក គេដុតកម្ទេចស្លាកគណបក្សចោលបែប នេះ ព្រោះតែមេបក្សមិនដោះស្រាយបញ្ហា របស់សកម្មជនដោយទុកឲ្យនៅមានមេពុក រលួយ មេបក្ខពួកនិយម មេស៊ីសំណូកសូក ប៉ាន់ ។

នៅក្នុងបដាដែលពួកគេកាន់នៅក្នុងដៃ នោះបានសរសេរថា «លាហើយសង្គ្រោះ ជាតិឃុំត្រពាំងប្រីយ៍»។ពួកគាត់បានគំរាម ថា ពួកគេនឹងចាកចេញពីបក្សប្រសិនបើ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថ្មីលោក កឹម សុខា មិនចុះពិនិត្យ និងដោះស្រាយបញ្ហា ជូនពួកគេនោះទេ។

លោក សួន សំណាង បានបន្តថា នៅថ្ងៃ ទី៥ ខែមីនា ស្លាកគណបក្សសង្គ្រោះជាតិ ចំនួន៤ត្រូវបានហែក និងដុតកម្ទេចចោល នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុក អន្លង់វែង ហើយនៅព្រឹកថ្ងៃ៦ ខែមីនា បាន ធ្វើសកម្មភាពហែកនិងដុតស្លាកបក្សចោល នៅក្នុងភូមិគគីរកណ្តាល ឃុំលំទង ស្រុក អន្លង់វែងជាច្រើនស្លាក។ នៅរសៀលថ្ងៃទី ៦ ខែមីនានោះដែរពួកគេបានបន្តប្រមូល ផ្តុំគ្នាដើរទម្លាក់និងដុតកម្ទេចស្លាកបក្ស ចោលឲ្យអស់នៅក្នុងស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ។

អភិបាលស្រុកអន្លង់វែងលោក ហោ ជិនវីរៈយុទ្ធ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃ៦ ខែមីនាថា នេះជា បញ្ហាជម្លោះផ្ទៃក្នុងបក្សសង្គ្រោះជាតិអាជ្ញាធរស្រុកមិនលូកដៃ ឬពាក់ព័ន្ធនៅក្នុងរឿងនេះទេរឿងជម្លោះបក្សគេទុកឲ្យគេដោះស្រាយចុះ។ ប៉ុន្តែអភិបាលស្រុកបាន បញ្ជាក់ថា ប្រសិនបើសកម្មជនបក្សសង្គ្រោះ ជាតិឃុំនៅក្នុងស្រុកអន្លង់វែងចង់ផ្លាស់ប្តូរជីវភាពនយោបាយមករួមរស់ជាមួយបក្សប្រជាជន លោកមិនមានសិទ្ធិហាមឃាត់ ពួកគាត់នោះទេ នេះជាគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ ហើយលោកក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជននឹងស្វាគមន៍ការ ចូលរួមជាមួយបក្សប្រជាជនជានិច្ច ៕ ហេង សូរិយា

1


ចែករំលែក៖