ភ្នំពេញ៖ ប្តីប្រពន្ធទើបចេញពីចូលរួមពិធីមង្គលការនៅខេត្តកំពង់ស្ពឺ ធ្វើដំណើរមកដល់មុខមន្ទីរពេទ្យកុមារជាតិ មានរថយន្តមួយគ្រឿងបានបើកដេញតាមមកវាយបំបែកកញ្ចក់រថយន្តម៉ាឡិចស៊ីសនៅមុខក្រសួងការពារជាតិបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងកងរាជអាវុធខណ្ឌ៧មករានាំគ្នាចុះមកមើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៧ ។
បើតាមសម្ដីរបស់ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឱប សិលា អាយុ៣១ឆ្នាំ ស្នាក់ នៅម្ដុំផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគាត់២នាក់ប្តីជិះ រថយន្តម៉ាកឡិចស៊ីសRX400 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7576 ទើប មកពីចូលរួមពិធីរៀបមង្គលការនៅខេត្ត កំពង់ស្ពឺ។ ពេលបើកដល់មុខមន្ទីរពេទ្យ កុមារជាតិស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ្វដ (Fort Ranger Pick Up) ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 2AN-3591 ជិះគ្នា២ទៅ៣នាក់បើកជែង ហើយបើកចូលនៅខាងមុខតែម្តង។ ពេល នោះគាត់ក៏ស៊ីប្លេបានបន្ដិចឃើញរថយន្ត ខាងលើបន្ថយល្បឿនឲ្យរថយន្តគាត់ទៅ មុនម្ដង ពេលបើកទៅមុខហើយស្រាប់តែ រថយន្តនោះបើកដេញពីក្រោយរហូតធ្វើឲ្យគាត់ភ័យខ្លាំងពេកបានបើករថយន្តមកឈប់ មុខក្រសួងការពារជាតិមានទាំងមន្រ្តីយាមទ្វារបានបើកទ្វាររបងឲ្យរថយន្តរបស់គាត់ចូល ព្រោះស្មានតែជាមន្រ្តីយោធាក្នុងអង្គភាពទៀតផង ។
បន្ទាប់មកស្រាប់តែរថយន្តហ្វដបានបើក មកដល់នាំគ្នាចុះមកវាយកញ្ចក់រថយន្ត គាត់បែកខ្ទេចផ្ទាំងខាងក្រោយចំហៀងខាង ឆ្វេង និងផ្ទាំងខាងមុខរួចហើយនាំគ្នាបើក រថយន្តចេញបាត់អស់ទោះបីជាមានមន្រ្តីយោធាឈរការពារនៅទីនោះច្រូងច្រាងក៏ដោយ ។
ក្រោយពេលកើតហេតុជនរងគ្រោះមិនទាន់ទៅដាក់ពាក្យបណ្តឹងភ្លាមៗទេដោយជនរងគ្រោះអាងនៅជាប់រថយន្តរបស់គាត់ មានកាមេរ៉ាសុវត្ថិភាពជាភស្តុតាងរហូត ដល់ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ទើប ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋានខណ្ឌ៧មករាឲ្យជួយធ្វើអន្តរា គមន៍ស្រាវជ្រាវតាមស្លាកលេខរថយន្តបង្កឃើញថា រថយន្តបានចុះបញ្ជីគ្រប់គ្រងយាន យន្តនៅសាធារណការមានម្ចាស់ឈ្មោះ ជា ធាវី (Chea Theavy) ភេទប្រុស កាន់អត្ត សញ្ញាណបណ្ណលេខ ០១៨៤៣៧៩៣ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានចុះបញ្ជី ប្រើប្រាស់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៧ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ទៀតដើម្បីឃាត់ម្ចាស់រថយន្តបង្កមកសួរនាំពាក់ព័ន្ធនឹងការវាយកម្ទេចកញ្ចក់រថយន្ត ម៉ាកឡិចស៊ីសខាងលើ ៕ ហេង នរិន្ទ្រ