ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ បណ្តាលឲ្យខ្ទេចមួយកំណត់ខាងមុខ ទៅលែងរួច ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តសេរីទំនើរមួយគ្រឿងម៉ាក ESCALADE ពាក់ស្លាកលេខ ភ្នំពេញ 2T.3938 ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកចំក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់២កង់ ខ្ទេចមួយកំណត់ខាងមុខខាងមុខទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្តខាងលើបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌ៧មករា បានប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕ ស រស្មី