ព័ត៌មានទាន់ហេតុការណ៍៖

រ៉េន(លី យ៉ុងជេ) នឹងចូលរួមច្រៀងក្នុងកម្មវិធី Smart Mega Concert នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកគាំទ្រនៅកម្ពុជា គ្រាដែលតារាចម្រៀងលំដាប់ពិភពលោក លោក រ៉េន ហៅ លី យ៉ុងជេ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីយក្ស នៅកោះពេជ្រនាចុងខែមីនា ឆ្នាំ២០១៧ ។

ការប្រកាសពីវត្តមានតារាចម្រៀងជនជាតិកូរ៉េរូបនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការក្រុមហ៊ុន Smart ។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីយក្សដ៏អស្ចារ្យនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ ដែលគេរំពឹងថា នឹងមានអ្នកចូលរួមផ្ទាល់ប្រមាណ៧ម៉ឺននាក់ ។ អ្នកដែលអាចចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ បានគឺជាអតិថិជនរបស់Smart ដោយពួកគេអាចទទួលបានសំបុត្រដោយឥតគិតថ្លៃដោយគ្រាន់តែមានកម្មវិធីSmart Musicនៅក្នុងទូរស័ព្ទដៃ ហើយសំបុត្រនឹងត្រូវបានផ្តល់ចាប់ពីថ្ងៃទី១០ខែមីនានេះតទៅនៅតាមតាមSmart Shop មួយចំនួននៅភ្នំញេញ និងក្រុងតាខ្មៅ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបជាងខ្លាំង ហើយលោកជឿជាក់ថា វានឹងក្លាយជាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំមួយទៀតនៅកម្ពុជា។លោកបន្តថាការសម្រេចចិត្តជ្រើសរើសតារាចម្រៀងល្បីជនជាតិកូរ៉េខាងលើមកចូលរួមព្រឹត្តិការណ៍Smart Mega Concert 2017 នេះព្រោះតែតារាចម្រៀងរូបនេះត្រូវបានទទួលស្គាល់ថាជាតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ហើយប្រជាជនកម្ពុជាក៏គាំទ្រតារាចម្រៀងរូបនេះខ្លាំងផងដែរ។ លោកបញ្ជាក់ដែរថា លោកថា កម្មវិធីនេះទទួលបានកិច្ចសហជាមួយទូរទស្សន៍អាស៊ីអាគ្នេហ៍ និងក្រុមហ៊ុនIMS ហើយក្រុមហ៊ុនពិតជាពិតជារីករាយក្នុងការនាំយកមកនូវតារាចម្រៀងកូរ៉េដ៏ល្បីរូបនេះ បន្ទាប់ពីនាំមកនូវការប្រគុំតន្ត្រីអន្តរជាតិ២ដ៏ជោគជ័យរួចមកហើយ។

លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន IMSដែលទទួលបន្ទុក រៀបចំព្រឹត្តិការណ៍នេះ និងទំនាក់ទំនងប្រ័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានកិក្តិយសខ្លាំងណាស់ដែលបានចូលរួមសហការ ជាមួយក្នុងការបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីយក្សរបស់ក្រុមហ៊ុនSmart ពិសេសជុំវិញការសម្របសម្រួលទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រសារព័ត៌មានល្បីៗនៅក្នុងស្រុក។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេដែលក្រុមហ៊ុនSmart បានបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីអន្តរជាតិបែបនេះនៅកម្ពុជា គ្រានដែលកន្លងមកក្រុមហ៊ុននេះបាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជនពិសេសក្រុមយុវវ័យតាមរយៈការប្រគុំតន្ត្រីដោយមានវត្តមានតារាចម្រៀងអន្តរជាតិចូលរួម។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីSmart Mega Concert 2017 ក៏នឹងមានវត្តមានចូលរួមពីសំណាក់តារាចម្រៀងOriginal Songល្បីៗនៅកម្ពុជាចូលរួមច្រៀងក្នុងឱកាសនោះផងដែរដែលវាគឺជាការចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈតន្ត្រី និងចម្រៀង នៅកម្ពុជាផងដែរ៕ វឌ្ឍនា

aes (1) aes (2) aes (3) aes (4) aes (5) aes (6) aes (7) aes (8) aes (9) aes (10) aes (11) aes (12)


ចែករំលែក៖