ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជំទង់ម្នាក់បាត់ខ្លួន២ថ្ងៃ ម្តាយកាន់រួបថតទៅប៉ុស្តិ៍ប៉ូលិសសុំជួយអន្តរាគមន៍

ចែករំលែក៖

 
ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានបាត់ចេញពីផ្ទះអស់រយៈពេលចំនួន២ថ្ងៃមកហើយ ដោយនាំយកទាំងគ្រឿងអលង្ការ មាស ទៅជាមួយជាង២ដំឡឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ។ ទូរស័ព្ទ ក៏ខលមិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថា នាងចាញ់ល្បិចអូសទាញ របស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ទើបគាត់ជាម្ដាយបានកាន់រួបថតទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៤៥ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំឲ្យជួយអន្តរាគមន៍។

ស្រ្តីជាម្តាយឈ្មោះ ហៀង អូន អាយុ៥២ឆ្នាំ បានបាត់កូនស្រីឈ្មោះ វណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស សព្វថ្ងៃរស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់បានលួចចាកចេញពីផ្ទះ នៅវេលាម៉ោងប្រហែល២និង៣០នាទី រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយនាងបាននាំយកទៅជាមួយនូវគ្រឿងអលង្ការ មាសចំនួន២ដំឡឹង និង១ជី ផងដែរ ដោយគាត់មិនបានដឹងថា នាងទៅទីណានោះឡើយ។ ព្រោះក្រោយពេលដែលបាត់ខ្លួនកូនស្រី រូបគាត់បានព្យាយាមខលរកនាងដែរ ប៉ុន្តែទូរស័ព្ទនាងខលមិនចូលសោះ មិនដឹងថា នាងបិទទូរស័ព្ទ ឬក៏មាន បញ្ហាអ្វីកើតឡើងចំពោះកូនគាត់នោះឡើយ ហេតុនេះទើបធ្វើឲ្យគាត់មានការព្រួយបារម្ភ ខ្លាចនាងមានគ្រោះថ្នាក់ ម្យ៉ាង ក៏សង្ស័យថា នាងមានអ្នកអូសទាញផងដែរ ទើបហ៊ានលួចចាកចេញពីផ្ទះដោយស្ងាត់ៗបែបនេះ ។

ស្រ្តីខាងលើបានបន្តថា ដោយសារតែមិនដឹងថា ត្រូវទៅរកកូននៅទីណា គាត់ក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ នគរបាលដើម្បីសុំឲ្យជួយអន្តរាគមន៍ស្វែងរក ដោយគាត់បាននាំយកនៅរូបថត កូនស្រីគាត់ទៅបង្ហាញដល់ នគរបាលមើលពីភិនភាគ ដើម្បីងាយស្រួលរក មិនតែប៉ុណ្ណោះគាត់ប្ដឹងសុំឲ្យនគរបាលជួយចាត់ការ ទៅលើ ជនសង្ស័យដែលគាត់មានការសង្ស័យថា ជាអ្នកប្រើល្បិចអូសទាញកូនស្រីគាត់ទៅជាមួយផងដែរ ៕ សុខាសែជ័យ

image1 image2


ចែករំលែក៖