ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកថតភាពយន្តលោក ម៉ង់ កាណែត ចូលពេទ្យសង្គ្រោះបន្ទាន់ក្រោយធ្លាក់ខ្លួនឈឺធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ អតីតអ្នកថតភាពយន្តល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក ម៉ង់ កាណែត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីលោកមាន ជំងឺថ្លើមដំណាក់កាលធ្ងន់។ ស្ថានភាពជំងឺរបស់លោកបានធ្លាក់ខ្លួនដុនដាប សឹងតែមិនគួរឲ្យជឿ គឺទើបតែរយៈពេលជិត២ខែប៉ុណ្ណោះ ហើយពេលនេះលោកកំពុងតែជួបនូវវិបត្តិថវិកាខ្លាំងក្នុងការព្យាបាល។

ស្ថិតក្នុងអាយុ៥២ឆ្នាំ លោកម៉ង់ កាណែត បានធ្លាក់ខ្លួនឈឺធ្ងន់ជំងឺក្រឹនថ្លើម ប្រភេនC និងមានកូនកណ្តុរចំនួន៣គ្រាប់ នៅក្នុងពោះវៀនដេកដាបលើកន្ទេល ងើបស្ទើរសឹងមិនរួចឡើយ ។ ស្ថានភាពជំងឺរបស់លោក ម៉ង់ កាណែត បានធ្លាក់ខ្លួនដុនដាបសឹងតែមិនគួរអោយជឿ គឺទើបតែរយៈពេលជិត២ខែប៉ុណ្ណោះ ហើយពេលនេះលោកកំពុងតែជួបនូវវិបត្តិថវិកាខ្លាំង ក្នុងការព្យាបាលជំងឺទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ុង កាណែត បានបញ្ជាក់។ លោក កាណែត បញ្ជាក់ថា លោកបានធ្លាក់ខ្លួនឈឺជំងឺក្រិនថ្លើមប្រភេនCធ្ងន់ធ្ងរគឺមានរយៈពេលប្រមាណ២ខែកន្លងមកហើយ។ខណៈការចូលសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូរវៀតក៏មានរយៈពេល២ដងរួចមកហើយដែរដោយលើកទីមួយគឺលោកបានចូលមកសង្គ្រោះត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញ។ចំណែកលើកទីពីរនេះគឺមានរយៈពេលជិត២សប្តាហ៍មកហើយ។

ដោយមើលឃើញពីក្តីអាណិតអាសូរ និងដើម្បីជួយសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារអតីតអ្នកថតភាពយន្ត (Camara man) ល្បីឈ្មោះ ក្នុងទសវត្សរ៍ឆ្នាំ៩០ ដែលតារាភាពយន្តជាច្រើនល្បីនៅជំនាន់នោះធ្លាប់បានស្គាល់គឺលោក ម៉ង់ កាណែត នោះនារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ចំឱកាសថ្ងៃទិវាសិទ្ធិនារីអន្តជាតិ សមាជិកក្រុមយុវជនLKF Family( ស្រលាញ់គ្រួសារខ្មែរ) បាននាំយកថវិកាសប្បុរសជនរួមជាមួយថវិកាដែលប្រមូលបានពីក្រុមរបស់ខ្លួនឧបត្ថម្ភជួយដល់លោកម៉ង់ កាណែត ផងដែរ។ ចំពោះថវិកាដែលត្រូវប្រមូលបានពីសប្បុរសជនដើម្បីយកទៅឧបត្ថម្ភជួយដល់លោក តាមរយៈក្រុមយុវជនLKF Familyនេះ គឺមានចំនួន៥៩៥ដុល្លារ និង៩០០០០រៀលដែលការប្រគល់ជូនខាងលើនេះបានធ្វើឡើងនៅបន្ទប់សម្រាកព្យាបាលជំងឺលេខ១១៤នៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូរវៀត (ពេទ្យរ៉ុស្ស៊ី)។

លោក ម៉ង់ កាណែត ក៏បានថ្លែងអំណរគុណចំពោះសប្បុរជន ក៏ដូចជាក្រុមយុវជន LKF ដែលមានក្តីមេត្តាធម៌ ឧបត្ថម្ភថវិកាដើម្បីជួយសម្រួលដល់ការលំបាក និងថ្លៃព្យាបាលជំងឺរបស់លោក ។ មិនតែប៉ុណ្ណោះលោក កាណែត ក៏អរគុណផងដែរ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរ៉ុស្ស៊ី ដែលមានការយកចិត្តទុក្ខដាក់ក្នុងការមើលថែជំងឺ មិនថាតែរូបលោកម្នាក់នោះទេ ពោលគឺទាំងអ្នកជំងឺផ្សេងៗទៀតផងដែរ៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖