ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឡោមព័ទ្ធបង្ក្រាបគ្រឿងញៀននៅក្រុងប៉ោយប៉ែត ឃាត់ខ្លួន ប្រុស ស្រី១០នាក់ និងគ្រឿងញៀន៤សុង ស្មើរាប់ពាន់គ្រាប់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី១០នាក់ រិបអូសសង្ស័យគ្រឿងញៀន៤សុង ស្មើនឹងរាប់ពាន់គ្រាប់ ព្រមទាំងដកហូតបានកាំភ្លើងផងដែរ ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលនេះ សមត្ថកិច្ចនៅមិនទាន់រំសាយការឡោមព័ទ្ធនៅឡើយទេ ។ ប្រភពបញ្ជាក់ថា ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចបានរិបអូសថ្នាំញៀន ប្រភេទ ខេ ទឹកកក ប្រមាណជិត១គីឡូក្រាម កាំភ្លើងម៉ាកឡុក១ដើម គ្រាប់ជាច្រើនគ្រាប់ផងដែរ ៕ វណ្ណា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10) ae (11)

 


ចែករំលែក៖