ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពរត់រ៉ឺម៉កម៉ូតូកង់បីត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពជាអ្នករត់រ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួន រួមជាមួយញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៥កញ្ចប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១៤ ត្រង់ចំណុចស្ពានដែក ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ា ភុក ហៅប្រុក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កម៉ូតូកង់បី មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៥កញ្ចប់ ,រ៉ឺម៉កម៉ូតូកង់បី០១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានសមត្ថកិច្ចនគរបាលកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការថា នៅលើខ្លួនប្រាណជនសង្ស័យមានរក្សាទុកគ្រឿងញៀន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យកំពុងបើករ៉ឺម៉កម៉ូតូកង់បីតាមដងផ្លូវ ទើបសមត្ថកិច្ចហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖