ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ ទំនាស់ហិង្សាយកកាំបិតបុ័ងតោកាប់ចាក់គ្នាបណ្តាលឲ្យរបួសខ្លួន និងដៃកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៩ម៉០០នាទី នៅចំណុចក្បែរវត្តពោធិញាណ ផ្លូវបេតុង ក្រុមទី១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប៉ុន្តែជនដៃដល់ត្រូវបាន កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ លាង ឆាយ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករលើកកញ្ចក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះឈ្មោះ នុត សុផាត ភេទ ប្រុស អាយុ ៣៧ ឆ្នាំមុខរបរកម្មករលើកកញ្ចក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ហើយសមត្ថកិច្ច យើងបានចាប់យកវត្ថុតាងមានកាំបិតបុ័ងតោដងឈើ ចំនួន ០១ ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕ តាឡឹម

ae (1) ae (2)


ចែករំលែក៖