ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ពីបទកាប់ប្រមូល និងកែច្នៃឈើប្រណីតគ្រប់ប្រភេទ បន្ទាប់ពីកម្លាំងចម្រុះបង្រ្កាបរថយន្តដឹកជញ្ជូនឈើ និងឡោមព័ទឃ្លាំងទទួលទិញផលកសិកម្មមួយកន្លែងផងនោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនយុវជនម្នាក់ជាបណ្ដោះអាសន្ន ដោយចោទពីបទ(កាប់ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ) ដើម្បីធានាដល់ការសុើបសួរឲ្យប្រព្រិត្តទៅបានល្អ ដោយធ្វើឡើងបន្ទាប់ពីកម្លាំងចំរុះធ្វើការបង្រ្កាបរថយន្តដឹកជញ្ជូនឈើ ១គ្រឿង ហើយឈានបន្តទៅឡោមព័ទឃ្លាំងមានទទួលទិញផលកសិកម្មមួយកន្លែង ធ្វើការឆែកឆេគេរកឃើញវត្ថុតាង(ឈើប្រណិត)ជាច្រើនផងដែរនោះ។

ករណីឃុំខ្លួនយុវជនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ម្សឹលមុិញ នៅសាលាដំបូងខេត្តបោធិ៍សាត់។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ២៥៣ ខ ឃ ១៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ចេញដោយលោក ម៉ៅ សុីណា ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ សៀ សីហា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកបរ អាស័យដ្ឋានបច្ចុប្បន្ន ភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(នៅលីវ) ហើយការដែលឃុំខ្លួនជនសង្ស័យរូបនេះជាសណ្ដោះអាសន្ននេះ ដោយជនសង្ស័យរូបនេះជាប់ចោទ និងត្រូវសុើបសួរក្នុងករណី(កាប់ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ) បន្ទាប់ពីកម្លាំងចំរុះធ្វើការបង្រ្កាបរថយន្ត ១គ្រឿង ដឹកជញ្ជូនឈើ ១គ្រឿងគ្មានលិខិតអនុញាតិ និងឈានដល់ការឆែកឆេឃ្លាំង មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទ ហើយត្រូវបានគេរកឃើញវត្ថុតាងឈើជាច្រើនផងនោះ ឃើញថាជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ដូច្នេះហើយដើម្បីធានាដល់ការសុើបសួរឲ្យប្រព្រិត្តទៅបានល្អ យើងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នសិន។

គួររំលឹកថា ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យថា កម្លាំងមន្រ្តីជំនាញដឹកនាំដោយលោក ហម សាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ចុះសហការគ្នានេះ លទ្ធកម្លាំងធ្វើការបង្រ្កាបបានរួមមាន រថយន្តចំណុះភ្លៅ ៥ចំនួន ១គ្រឿងម៉ាក ហ្វុយហ្សូ ពណ៏ទឹកប៊ិច គ្មានស្លាកលេខ ដឹកឈើហុបអារជ្រុងប្រភេទ(រាជកុល)ពេញរថយន្តចំនួន ៩០ដុំ ស្មើរនឹង ៣០,១២ម៉ែត្រតីគុណ។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កំលាំងបានឈានដល់ធ្វើការឆែកឆេរឃាំ្លងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទ របស់ឈ្មោះ ហេង ផល្លី ភេទស្រី អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរបច្ចុប្បន្នរស់នៅស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរកឃើញវត្ថុតាង(ឈើ)ក្រៅរបង និងខាងក្នុងរួមមាន ឈើប្រភេទ(រាជកុល)ចំនួន ៥១ដុំ ស្មើរនឹងចំនួន ៥,៧៦១ម៉ែត្រតីគុណ និងឈើអារប្រភេទប្រណិត(ធ្នង់)ចំនួន ៩៥កំណាត់ ស្មើរនឹងចំនួន ២២២៥គីឡូក្រាម និងឈើអារប្រភេទប្រណិត(បេង)ចំនួន ៥១កំណាត់ ស្មើរនឹងចំនួន ៨៩០គីឡូក្រាម ព្រមទាំងឃាត់ខ្លួនម្នាក់ឈ្មោះ សៀ សីហា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមទាំងរថយន្តស្ទូចចំនួន ១គ្រឿងផងដែរ។

ប្រភពដដែលបន្តទៀតថាចំពោះវត្ថុតាងទាំងរថយន្តដឹកឈើ ទាំងឈើ និងឈើឆែកឆេរកឃើញបានបំពេញនីតិវិធី និងដឹកយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថាន ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរក្សាទុក និងចាត់ចែងបន្ត ចំណែកជនសង្ស័យរួមទាំងរថយន្តស្ទូចបានបំពេញនីតិវិធីប្រគល់ឲ្យសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្ត។

ករណីខាងលើនេះ បើយោងតាមប្រភពផ្សេងៗ លើកឡើងស្រដៀងៗគ្នាថា ថៅកែឃាំងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទនេះ ជាមុខសញ្ញាចាស់ឈ្មួញជំនួញឈើប្រភេទប្រណិតនៅស្រុកបាកានយូឆ្នាំមកហើយ គាត់ទើបនឹងទៅបើកឃ្លាំងខាងលើប៉ុន្មានឆ្នាំនេះនោះទេ ហើយគាត់ក៍នៅតែបន្តការងារចាស់ដោយជ្រកក្រោមយីហោ(ទទួលទិញផលកសិកម្ម) ការពិតនិយាយថាដឹកពោត,សណ្ដែក,ល្ង,ដំឡូងមីពីលើក(ឈើពីក្រោម) ហើយគេក៍កំពុងរងចាំមើលចំណាត់ការរបស់សមត្តកិច្ចបន្តនោះផងដែរ។

ពាក់ព័ន្ធបញ្ហាលើកឡើងខាងលើនេះដែរ អ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ពីអ្នកស្រី ហេង ផល្លី បាននោះទេ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល៕ ប៉ឹម ពិន

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖