ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូត្រឡប់មកផ្ទះបុកដើមប្រេងខ្យល់រងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ យុវជន២នាក់រងរបួសធ្ងន់ ខណៈដែលស្រវឹងស្រាជោកហើយជិះម៉ូតូត្រឡប់មកផ្ទះក្នុងល្បឿនលឿន មិនប្រយត្ន័រេចង្កូតទៅបុកដើមប្រេខ្យល់ កាលពីវេលាម់ោង៨និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៧ ឃុំចម្លង ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនទាំង២នាក់ មានឈ្មោះ សំវ៉េ អាយុ២០ឆ្នាំ មានទីលំនៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ រងរបួសបាក់ឆ្អឹងដងកាំបិត និងឈ្មោះ កេត ហម អាយុ១៩ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារ៉ាយ ខេត្តកំពង់ធំ រងរបួសជង្គង់ឆ្វេងធ្ងន់ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ ឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកសុីរួស ពណ៌ស គ្មានស្លាកលេខដោយធ្វើដំណើរពីទិសខាងកើតទៅលិចក្នុងល្បឿនលឿន ហើយស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវទៅបុកនឹងដើមប្រេងខ្យល់បណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនឹងកន្លែង។

ក្រោយមក អ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកដឹកជនរងគ្រោះទាំង២នាក់ មកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕ យឹម សុថាន

se (1) se (2) se (3)


ចែករំលែក៖