ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទៅដងទឹកអណ្តូងដាំក្បាលចុះលង់ទឹកស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈសង្ស័យស្រវឹងស្រាទៅដងទឹកអណ្តូងហើយបះជើងដាំក្បាលចុះទៅក្នុងអណ្តូងបណ្តាលឲ្យឈ្លក់ទឹកលង់ស្លាប់ ពុំមានអ្នកដឹង និងជួយទាន់ពេលវេលា ។

ករណីនេះទើបតែភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ប៊ិល បឿន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ គឺពេលថ្ងៃត្រង់ ជនរងគ្រោះនៅតែម្នាក់ឯងហើយមានជំងឺប្រចាំកាយ ព្រមទាំងផឹកស្រាស្រវឹងផង បានទៅដងទឹក ក៏ជ្រមុជក្បាលធ្លាក់ក្នុងអណ្តូងតែម្តង ។

បច្ចប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន

sat (1) sat (2) sat (3)


ចែករំលែក៖