ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី និងលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះផ្សាយស្តីអំពីផលប៉ះពាល់គ្រឿងញៀន នៅវិទ្យាល័យពោធិ៍សាត់ ដោយអញ្ជើញចូលរួមពី អភិបាលរងក្រុង អធិការរង មេបញ្ជារងតំបន់ប្រតិបត្តិការរងក្រុងពោធិ៍សាត់ នគរបាលប៉ុស្តិ៍ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្សជិត ៨០០នាក់។
ពិធីខាងលើនេះប្រព្រិត្តឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោក ឯកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ពិធីចុះផ្សព្វផ្សាយក្រោមប្រធានបទផលប៉ះពាល់គ្រឿងញៀនខាងលើនេះ ស្របពេលខណៈដែលកំពុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងក្តៅគគុកយ ដើម្បីសិស្សានុសិស្សឲ្យកាន់តែយល់ជ្រាប់ច្បាស់អំពីផលប៉ះពាល់ នៃគ្រឿងញៀន ហើយក៍សំណូមពរដល់លោក គ្រូ អ្នកគ្រូ ឧក្សាលើកឡើងទាក់ទងនឹងករណីខាងលើនេះជាញឹកញាប់បន្ថែមផងដែរ រួមទាំងស្ថាប័នផ្សេងៗដែលបានចូលរួមផងនោះ ដើម្បីរួមចំណែកគ្នាប្រយុទ្ធប្រឆាំងដាច់ខាត់ចំពោះគ្រឿងញៀន៕ ប៉ឹម ពិន