ភ្នំពេញ៖ បុរសម្នាក់ត្រូវបានធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងនៅបន្ទប់លេខ៣០៦ ក្នុងផ្ទះសំណាក់យីហោ មានជ័យ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ៅ សារ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកំណើតភូមិស្វាយ ឃុំតាឱស្រុកកំពង់លាវ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយដឹងក្នុងហេតុការណ៍នេះថា មុនពេលកើតហេតុវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ បុរសរងគ្រោះខាងលើ បានធ្វើដំណើរដោយថ្មើរជើរចូលមកដេកផ្ទះសំណាក់ រហូតមកដល់ថ្ងៃកើតហេតុ ម្ចាស់ផ្ទះសំណាក់មានការងឿងឆ្ងល់ ក៏បានឲ្យបុគ្គលិកទៅពិនិត្យមើល ក៏ស្រាប់តែឃើញបុរសនោះចង.កស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យថាសពពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ទើបយកសពទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីបូជា និងស្រាវជ្រាវរកសាច់ញាតិ ៕ សុខាសែនជ័យ