ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់យកក្រមាចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ព្រោះតែមានជំងឺសរសៃប្រសាទ

ចែករំលែក៖

 

ភ្នំពេញ៖ និស្សិតឆ្នាំទី១ម្នាក់ ដែលរៀននៅសាលាកសិកម្មចំការដូង បានយកក្រមាទៅចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ផ្ទះជួល ដែលស្រ្តីជាម្ដាយរបស់ជនរងគ្រោះសង្ស័យថា បណ្ដាលមកពីខំរៀនខ្លាំងពេក រហូតមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ។

ហេតុការណ៍នោះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុបន្ទប់លេខ៥ ផ្ទះជួលស្ថិតនៅក្បែរសាលាកសិកម្មចំការដូងក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីស្រ្តីជាម្ដាយបានជនរងគ្រោះនិយាយថា កូនប្រុសគាត់ដែលចងកសម្លាប់ខ្លួននោះ ឈ្មោះអាត សំអាង អាយុ១៩ឆ្នាំជា និស្សិតឆ្នាំទី១ សាលាកសិកម្មចំការដូង មានទីលំនៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។ ដោយបានយកក្រមាចងកជាប់ជាមួយធ្នឹមបន្ទប់ទឹកក្នុងបន្ទប់ជួលខាងលើ ហើយការចងកសម្លាប់ខ្លួនគាត់មានការ សង្ស័យថា បណ្ដាលមកពីកូនគាត់ខំរៀនខ្លាំងពេក រហូតមានបញ្ហាប្រព័ន្ធសរសៃប្រសទ និងតូចចិត្តរៀនមិនទាន់គេ ព្រោះរយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការនិយាយស្ដីដូចជាមិនសូវប្រក្រតី និងចេះតែត្អូញត្អែរ ថា តូចចិត្តរៀនមិនទាន់គេ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីឮកូននិយាយបែបនេះ ហើយស្ដាប់ទៅកូនមានបញ្ហាខួរក្បាលនោះ គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយអ្វីដែលគួរឲ្យសោកស្ដយបំផុតនោះ គឺកាលពីថ្ងៃទី១៦ ខែមិនា គាត់បានខលជួបកូន ហើយប្រាប់កូនថា និងទៅយកកូនត្រឡប់ទៅផ្ទះវិញ ដើម្បីព្យាបាល និងរកគ្រូ ឬព្រះសង្ឃ ដើម្បីស្រោចទឹកចេញ។ ប៉ុន្តែដោយសារតែរវល់ ទើបមិនទាន់បានទៅយកកូន ហើយរហូតដល់ព្រឹកថ្ងៃកើត ហេតុ មិត្តភក្ដិកូនគាត់បានខលទៅប្រាប់ថា កូនគាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបគាត់ធ្វើដំណើរ ទៅទៅមើលកូន និងនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ទាំងការហួសចិត្តនិងទុក្ខសោក ៕ ភារ៉ា ដង្កោ

IMG_1981 IMG_1983 IMG_1985 IMG_1986


ចែករំលែក៖