ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនក្រុមជួញដូរថ្នាំញៀន៤នាក់នៅក្រុងតាខ្មៅបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅខេត្តកណ្តាលបានចាប់ខ្លួនក្រុមជួញដូរថ្នាំញៀន៤នាក់គ្រាដែលចុះល្បាតការពារសន្តិសុខក្នុងមូលដ្ឋានបញ្ជូទៅតុលាការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។ ជនសង្ស័យទាំង៤នាក់នេះត្រូវបានចាប់ខ្លួនកាលពីម៉ោង១ និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍នគរបាលបានបង្ហាញថា ជនសង្ស័យត្រូវបានចាប់ខ្លួនទី១.ឈ្មោះ មឿ ធីតា ហៅចាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២.ឈ្មោះ ទីន ខឿន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៣.ឈ្មោះ ប៉ុន ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៤.ឈ្មោះ ហេង សុភ័ក្រ្ត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីខាងលើបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ICE ចំនួន៣កញ្ចប់ (តូច២កញ្ចប់ ធំ១កញ្ចប់), ទូរស័ព្ទដៃ២គ្រឿង ម៉ាកណូគាពណ៌ខៀវ ១គ្រឿង ម៉ាកអេចធីសុី ពណ៌ស១គ្រឿង, ម៉ូតូ២គ្រឿង ម៉ាក ZOOMER-X ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FJ-4328 និងម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ មានតែតួ និងម៉ាសីុន១គ្រឿង។

មន្រ្តីដដែលបានបន្ថែមថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងនគរបាលផ្នែកយុត្តិធម៌បានចុះល្បាតនៅចំណុចចាប់ខ្លួនជនសង្ស័យខាងលើ ហើយបានឃើញជនសង្ស័យជិះម៉ូតូ២គ្រឿង និងដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ដើម្បីសាកសួរ។ ពេលនោះបានរកឃើញថ្នាំញៀនលាក់ទុកនៅក្នុងម៉ូតូម៉ាកសូម័រអុិច។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកគេឈ្មោះ ហេង សុភ័ក្រ្ត ប៊ុន ឧត្តមនិងមឿន ធីតា បាននាំគ្នាចូលទៅរាំក្នុងក្លិបមួយ រហូតដល់ម៉ោង ០០ ទើបឈ្មោះ ទីន ខឿន ចូលមកតាមក្រោយ ហើយបន្តរាំលេងដល់ម៉ោង១ យប់រំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ទើបនាំគ្នាចេញ។

ជនសង្ស័យមឿន ធីតា ហៅចាវ បាននិយាយថា មុនចាប់ខ្លួនឈ្មោះ ទីន ខឿន បានខ្ចីម៉ូតូម៉ាកសូម័រអុិចពីឈ្មោះ ហេង សុភ័ក្រ្ត ដើម្បីជិះទៅផ្ទះនៅក្រុងតាខ្មៅ តែតាមការពិតគេទៅយកថ្នាំញៀនពីមនុស្សម្នាក់នៅជិតផ្លូវ៦០ម៉ែត្រ តែមិនទាន់ប្រគល់ប្រាក់ឲ្យគេនៅឡើយ ហើយពេលដែលបានថ្នាំញៀន ក៏នាំគ្នាធ្វើដំណើរទៅក្រុងតាខ្មៅបម្រុងយកទៅជក់នៅភូមិព្រែកហូរលិច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ និងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ស្អាងជ័យ

aet (3) aet (2) aet aet (4) aet (1)


ចែករំលែក៖