ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាទាញថ្នាំបំពុលផឹកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការឆោឡោឡើងផ្អើលអស់អ្នកភូមិជិតខាង ខណៈដែលក្រុមគ្រួសារស្រែកយំ និងប្រញាប់ប្រញាល់ដឹកស្ត្រីជាម្ដាយដែលលាបថ្នាំសម្លាប់ខ្លួនមកកាន់មន្ទីរពេទ្យ ប៉ុន្តែហួសពេលទៅហើយ ដោយជាតិថ្នាំពុលជ្រាបចូលក្នុងសរសៃឈាម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្តាល ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលគិតខ្លីមានឈ្មោះ អ៊ុំ ចាន់ណា អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្តាល ឃុំខ្សែត ស្រុកកំពង់រោទិ៍ ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ម្ដាយគាត់មានជំងឺប្រចាំកាយមកហើយ ខណៈព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យបានឲ្យថ្នាំផឹកជាប្រចាំផងដែរ ។

ប្រភពបន្តថា ដោយនៅមុនកើតហេតុម្ដាយចេះតែនិយាយត្អូញត្អែរថា ផឹកថ្នាំមិនបានធូរស្រាលសោះ ខណៈទឹកមុខស្រពប់ស្រពោន និងបានចូលគេងបាត់ទៅ ។

លុះនៅ វេលាម៉ោងកើតហេតុ ស្រាប់តែលឺសូរសំឡេងក្អួតចង្អោរ ទើបក្រុមគ្រួសាររត់ចូលក្នុងផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពបន្តថា ម្ដាយគាត់បានលេបថ្នាំពុលបាញ់សម្លាប់សត្វល្អិតម៉ាករូបក្បាលខ្លាដែលទិញទុកសម្រាប់ដាក់ស្រូវ ។

ក្រោយមក សមត្ថកិច្ចនគរបាល ជំនាញ ស្រុកនឹងបុ៉ស្តិ៍រដ្ឋបាលបានចុះធ្វើកំណត់ត្រួតពិនិត្យ រូចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖