ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងវិស្វកម្ម៨០នាក់ចេញទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិនៅប្រទេស សូម៉ាលី

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៧ កម្លាំងកងវិស្វកម្មចំនួន៨០នាក់បានចេញទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាតិនៅប្រទេសសូម៉ាលី ហើយពិធីនេះបានរៀបចំឡើងនៅក្រសួងការបរទសកម្ពុជា ដោយមានការជូនដំណើរពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងលោកសែម សុវណ្ណនី អនុប្រធានទី២មជ្ឈមណ្ឌល ។

តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២មជ្ឈមណ្ឌល អាជ្ញាធរជាតិមីនកម្ពុជា បានឲ្យដឹងថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះដែលជាកងកម្លាំងនាំមុខទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានចំនួន៨០នាក់ ចាកចេញពីកម្ពុជា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា កងកម្លាំងមួកខៀវបានចូលរួមលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការសន្តិភាពពហុជាតិ (Multinational Peacekeeping Exercise 2017) ក្នុងក្របខណ្ឌ GPOI នៅប្រទេសនេប៉ាល់ មានកម្លាំងចូលរួមចំនួន៤២នាក់ហើយ កាលបរិច្ឆេទចេញដំណើរ ត្រូវបានចែកចេញជា២ដំណាក់កាលរួមមាន ក្រុមគ្រូបង្គោលចំនួន៣នាក់ បានចាកចេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងផ្នែកលំហាត់ សេនាធិការ និងផ្នែកលំហាត់លើទីលាន មានកម្លាំងចំនួន៣៩នាក់ នឹងចេញដំណើរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ កម្លាំងទាំង៤២នាក់នេះ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

ទោះបីយ៉ាងណាមន្ត្រីកម្ពុជាអះអាងថា កម្ពុជាត្រូវការថវិកា៤០៥លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះដែលនៅសល់ឱ្យបានមុនឆ្នាំ២០២៥ នៅកម្ពុជាលើផ្ទៃដី១៩៤៦គីឡូម៉ែត្រការ៉េ នៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៧ – ២០២៥។

ក្រសួងការពារជាតិលើកឡើងថា «ផ្ទៃដីដែលបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចាប់ពីឆ្នាំ១៩៩២ មកដល់ខែមករា ឆ្នាំ២០១៧ មានប្រមាណ១,៥៤៦គីឡូម៉ែត្រការ៉េ។ ដោយឡែកផ្ទៃដីដែលសង្ស័យថា នៅសល់មិនទាន់បានបោសសម្អាតអស់ គឺមានចំនួន១.៩៤៦គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីសង្ស័យមានមីន ចំនួន៩៧០គីឡូម៉ែត្រការ៉េ និងផ្ទៃសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះមានចំនូន៩៧៦គីឡូម៉ែត្រការ៉េផងដែរ៕ ប្រាថ្នា

 


ចែករំលែក៖