ព័ត៌មានទាន់ហេតុការណ៍៖

លួចក្របីបាន ដល់បែកការណ៍ប្លុងចោលនៅវាលស្រែដឹកយកទៅប្រគល់ម្ចាស់វិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចបានប្រគល់សត្វក្របីចំនួន១ក្បាលឲ្យម្ចាស់វិញ ខណៈត្រូវបានជនសង្ស័យមួយក្រុមលួចបានហើយ តែបែកការណ៍ភ្លាមៗ ទើបយកមកប្លុងចោលនៅកណ្ដាលវាលស្រែ ក៏ត្រូវបានសមតកិច្ចនគរបាលប្រជាការពារភូមិ សហការគ្នាតាមរកឃើញប៉ុន្មានម៉ោងក្រោយ ។

ហេតុការណ៍នេះ ធ្វើឡើងនៅម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចខាងលើបានឲ្យដឹងថា ម្ចាស់សត្វក្របីចំនួន១ក្បាល ដែលសមត្ថកិច្ចបានប្រគល់ឲ្យឈ្មោះ សឹុម ចន្ថា ភេទស្រី អាយុ ៦៥ឆ្នាំ សញ្ជាតិជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា ក្រោយសមត្ថកិច្ចចុះទៅពិនិត្យ និងស្រាវជ្រាវឃើញថា សត្វក្របីដែលក្រុមជនសង្ស័យចោរលួចនោះចំនួន ២ក្បាលឯណោះ ហើយបានធ្វើសកម្មភាពតាំងពីរំលងអធ្រាត្រមកម្ល៉េះ ប៉ុន្តែត្រូវបានបែកការណ៍ភ្ញាមៗធ្វើម្ចាស់ក្របី និងអ្នកភូមិតាមប្រផាប់ចាប់ប្រភីង រកឃើញសត្វក្របីចំនួន ១ក្បាលភ្ញាមៗ ចំណែកចំនួន ១ក្បាលនេះជនសង្ស័យបានយកទៅប្លុងចោលនៅវាលស្រែចុងភូមិ ខណៈត្រូវបានគេសង្ស័យជនប្រព្រិត្តដឹកចេញទៅឆ្ងាយមិនរួច ដោយសារម្ចាស់សត្វក្របី និងអ្នកភូមិរាយការណ៍មកសមត្តកិច្ចទាន់ពេល ក៏ដាក់កម្លាំងពួនស្ទាក់ឃ្លាំចាំមើលគ្រប់ច្រកល្ហកធ្វើឲ្យក្រុមជនសង្ស័យបរាជ័យបែបនេះតែម្តង ។

ប្រភពដដែលបន្តទៀតថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងសហការគ្នាស្រាវជ្រាវ និងអាចមានតម្រុយខ្លះផងដែរ៕ ប៉ឹម ពិន

dte (1) dte (2) dte (3)


ចែករំលែក៖