ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់បុរសម្នាក់នៅអាកាសយានដ្ឋានទីក្រុងប៉ារីស

ចែករំលែក៖

ក្រសួងមហាផ្ទៃបារាំងបានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់បុរសម្នាក់នៅឯអាកាសយានដ្ឋាន Orly ក្រុងប៉ារីស បន្ទាប់ពីបុរសនោះបានកញ្ចក់យកអាវុធពីទាហានម្នាក់ដែលកំពុងបំពេញភារកិច្ចនៅទីនោះ ។

នៅពេលបច្ចុប្បន្ននេះ កងកម្លាំងគ្រប់ប្រទេសរបស់បារាំង រួមមានក្រុមប្រឆាំងគ្រាប់បែកផងដែរបាននិងកំពុងស្ថិតនៅអាកាសយានដ្ឋានខាងលើនេះ ត្រួតពិនិត្យខ្លាចក្រែងមានសកម្មភាពអ្វីផ្សេងទៀតកើតឡើងក្រៅពីនេះ ។

ប៉ូលិសបានណែនាំពលរដ្ឋចៀសវាងឆ្លងកាត់ទៅកាន់អាកាសយានដ្ឋានខាងលើជាបណ្តោះអាសន្ន និងមិនត្រូវឆ្លងដែនចូលខ្សែកំណត់សន្តិសុខរបស់សមត្ថកិច្ចឡើយ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបារាំងលោក Pierre Henri Brandet បានថ្លែងថា ការស៊ើបអង្កេតបាននិងកំពុងប្រព្រឹត្តទៅ ។ អាកាសយានដ្ឋាន Orly របស់បារាំង ជាអាកាសយានដ្ឋានដែលមមាញឹកបំផុតលំដាប់ទី២ ដែលចរាចរណ៍ហោះហើរទាំងក្នុងតំបន់ និងអន្តរជាតិ ។

ព័ត៌មានលម្អិតទាក់ទងបុរសខាងលើ មិនត្រូវបានបញ្ចេញប្រាប់នោះទេ ហើយក៏មិនមានសេចក្តីរាយការណ៍ពីអ្នកដែលរងរបួសក្នុងហេតុការណ៍មួយនេះផងដែរ ៕ ថាច់ យ៉ាត

1024x1024 (1) 1024x1024 France_Airport_Shooting_63343 Untitled-1 copy

 


ចែករំលែក៖