ភ្នំពេញ៖ បុរសជាអ្នកចាប់ម៉ូយដាក់រថយន្តតាក់សីុម្នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីត្រូវបុរសអ្នកលក់ផ្លែឈើម្នាក់ យកកន្ត្រៃចាក់កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិ៍ចោមចៅ។
សមត្ថកិច្ចប្រាប់ថា ជនបង្កមានឈ្មោះ ទី សុវណ្ណ ហៅ ហុិន សុវណ្ណ អាយុ៤៥ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃឃ្លោក ឃុំស្វាយ តាយារ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ដោយឡែកបុរសរងគ្រោះ ឈ្មោះ សុះ វណ្ណៈ ហៅ ពេជ្រ អាយុ២៣ ឆ្នាំមុខរបរហៅម៉ូយដាក់រថយន្តឈ្នួល រងរបួសចំបោះដៃផុត១កន្រ្តៃ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិឧត្តមសូរិយា ឃុំស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញជនសង្ស័យ និងជនរងគ្រោះ ជិះម៉ូតូម្នាក់១គ្រឿង ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉នដឹងថាមានរឿងអ្វីកើតឡើងនោះឡើយ ស្រាប់តែឃើញបុរសអ្នកលក់ផ្លែមាននោះ ទាញកន្រ្តៃចាក់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសធកងន់តែម្ដង។ ខណៈនោះជនសង្ស័យប្រុងជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបាន កម្លាំងន្រជាការពារភូមិ និងប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះ នាំគ្នាដេញតាមចាប់បានភ្លាមៗ និងបាននាំ ទៅ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយ ថា ខ្លួនខឹងជនរងគ្រោះជេរ និងរកវាយ ខណៈដែលខ្លួនជិះម៉ូតូប៉ះបន្តិចប៉ុណ្ណោះ ហើយដោយសារតែខ្លាច ជនរងគ្រោះវាយ ទើបខ្លួនចាក់មុនជាការការពារខ្លួនតែប៉ុណ្ណោះ៕ សុខាសែនជ័យ