ព័ត៌មានទាន់ហេតុការណ៍៖

សំរាមនៅតែជាបញ្ហាដែលធ្វើឲ្យខូចសម្រស់ទីក្រុងស្អាតនិងប៉ះពាល់សុខភាពពលរដ្ឋភ្ញៀវបរទេស

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សំរាមនៅតែជាបញ្ហា ធ្វើឲ្យអាប់យសដល់ថ្នាក់ដឹកនាំ បើបងប្អូនអាជីវកលក់ដូរនិងប្រជាពលរដ្ឋមិននាំគ្នាជួយសំអាតនិងថែរក្សាឬក៏វេចខ្ចប់ដាក់ក្នុង ធុងសំរាមឲ្យបានត្រឹមត្រូវ ។ បើមិនដូច្នេះទេ សំរាមនាំឲ្យជះក្លិនស្អុយវាជាប្រភពផ្តល់មេរោគ និងចម្លងមេរោគយ៉ាងឆាប់រហ័ស។ សព្វថ្ងៃនេះគេសង្កេតឃើញសំរាមនៅជុំវិញ ទីផ្សារ សាមគ្គី ផ្លូវមាត់ទន្លេផ្លូវជុំវិញមន្ទីរ ពេទ្យខេត្តមណ្ឌលសុខភាពនិងសួនច្បារ ទីសាធារណៈរបស់រដ្ឋជាដើម ។

ជុំវិញរឿងសំរាមកកស្ទះខាងលើនេះ លោកកៅ ជឿម ប្រធានគ្រប់គ្រងខាងអនាម័យខេត្តបានឲ្យដឹងថា បញ្ហាសំរាមដែល កកស្ទះជារៀងរាល់ថ្ងៃរហូតដល់សព្វថ្ងៃនៅជុំវិញបរិវេណផ្សារ គឺក្រុមអនាម័យ របស់ក្រុងជាអ្នកសំអាតនិងទទួលខុសត្រូវដឹកជញ្ជូនមានការយឺតយ៉ាវ ទើបបង្កឲ្យកកស្ទះមកដល់ពេលនេះ ។ ចំណែកក្រុមការងាររបស់លោកទទួលខុសត្រូវដើរប្រមូលសំរាមតាមដងផ្លូវទីសាធារណៈជុំវិញខេត្តប៉ុណ្ណោះ ។ លោកបន្តទៀតថាៈ បច្ចុប្បន្ននេះកំពុងតែសស្រាក់សស្រាំរួមគ្នាដឹកជញ្ចូននិងប្រមូលសំរាមសំអាតក្រុងទាំងមន្ទីរ សាធារណការទាំងក្រុមអនាម័យក្រុងរួម ទាំងក្រុមរបស់លោកសម្រុកដឹកជញ្ជូនឲ្យអស់មុនថ្ងៃបុណ្យទន្លេដែលនៅសល់តែប្រាំថ្ងៃខាងមុខនេះតែប៉ុណ្ណោះ ។ ដោយបញ្ជា ផ្ទាល់ពីលោក ម៉ុម សារឿន អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែងតែម្តង ។

គួររំលឹកថាក្រោយពីប្រារព្ធពីធីបុណ្យ ទន្លេចប់ហើយនឹងក្រោយពេលអាជីវករបានចូលលក់ដូរ ក្នុងផ្សារថ្មីសាមគ្គីក្រុងស្ទឹងត្រែងហើយនោះ តើសំរាមជាបន្ទុករបស់សាលាខេត្តឬក៏របស់ក្រុង? ដើម្បីទីក្រុងស្អាត រមណីយដ្ឋានស្រស់បំព្រងថាតើប្រជាពល រដ្ឋនិងអាជីវករខ្លួនឯងជាអ្នកប្រមូលឬ ? ៕ មាស សុផាត

sophat (8) sophat (7) sophat (6) sophat (5) sophat (4) sophat (3) sophat (2) sophat (1)


ចែករំលែក៖