ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ រក្សាទុក និងជួញដូរគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងក្របួចជាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះទៅបង្ក្រាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងបន្ទប់ខារ៉ាអូខេសណ្ឋាគារ TTP3 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដកហូតបានថ្នាំញៀន១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត ។

ar (2)

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលរបស់លោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

ar (3)

ដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៌ខៀវចំនួន០៦គ្រាប់, ទូរសព្ទ័ដៃចំនួន៧គ្រឿង, ម្សៅក្រាមពណ៌សចំនួន១១កញ្ចប់ (ធំ០២កញ្ចប់ តូច០៩កញ្ចប់) ស្មើរទម្ងន់៧,១៥ក្រាម

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ នីវ វៃ អាយុ៣៤ឆ្នាំ ទី២៖ ឈ្មោះ លី ជីងចាវ អាយុ៣២ឆ្នាំ ទី៣៖ ឈ្មោះ ណុង ហួយជី ភេទស្រី អាយុ២៩ឆ្នាំ និងទី៤៖ ឈ្មោះ សឺ ជឺយេន អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ar (1)

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះទៅបង្ក្រាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងបន្ទប់ខារ៉ាអូខេសណ្ឋាគារ TTP3

បើតាមមន្រ្តីអាវុធហត្ថ វត្ថុតាងដែលដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៌ខៀវចំនួន០៦គ្រាប់, ទូរសព្ទ័ដៃចំនួន៧គ្រឿង, ម្សៅក្រាមពណ៌សចំនួន១១កញ្ចប់ (ធំ០២កញ្ចប់ តូច០៩កញ្ចប់) ស្មើរទម្ងន់៧,១៥ក្រាម គិតទាំងសំបកវិចខ្ចប់, បារី កញ្ឆា ចំនួន១១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី

 


ចែករំលែក៖