ខេត្តសៀមរាប៖ បុរសចំណាស់ជនជាតិចិនម្នាក់ បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ ដ្រា ហ្គោន បន្ទប់លេខ២១៩ ខណៈដែលបុគ្គលិកសណ្ឋាគារទៅសម្អាត ក៏ប្រទះឃើញ សាកសពរួចរាយការណ៍មកឱ្យអ្នកគ្រប់គ្រង ដើម្បីឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ពេញសណ្ឋាគារ ក្នុងក្រុងសៀមរាបបើតាមការអះអាងពីសមត្ថកិច្ច (មូលហេតុស្លាប់ដោយសារខ្យល់គរ )កើតហេតុនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់សណ្ឋាគារលេខ២១៩ ក្នុងក្រុមទី១៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា បន្ទាប់ពីមានព័ត៌មានពីម្ចាស់សណ្ឋាគារ ដ្រាហ្គោន ថា មានបុរសចំណាស់ជនជាតិចិនម្នាក់ដេកស្លាប់នៅលើគ្រែ ដែលមានទីតាំងដូចខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួម ពីសំណាក់អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ផងដែរ ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ HAN ZHISHENG ភេទប្រុស អាយុ៧៣ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ H43619690 ចូលមកក្នុងប្រទេសកម្ពុជា ជាភ្ញៀវទេសចរណ៍ ក្រោយពីនាំគ្នាពិនិត្យ ទៅលើដងខ្លួនសាកសព កម្លាំងជំនាញបានសន្និដ្ឋានថា បុរសចំណាស់ជាជនជាតិចិននេះ ស្លាប់ដោយសារខ្យល់គរ ពុំមានករណី អត្តឃាត ឬ ឃាតកម្មនោះទេ បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រុវបានកម្លាំងជំនាញតំគល់ទុក នៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ រង់ចាំស្ថានទូត ចិន និង ក្រុមគ្រួសារមកទទួលយកទៅប្រទេសចិនវិញ ៕ ប៊ុន រិទ្ធី