ព័ត៌មានទាន់ហេតុការណ៍៖

មុជទឹកនេសាទត្រីងើបមកវិញត្រូវស្លាបកាណូតចាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកនេសាទជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ត្រង់ចង្កេះ ដោយសារងើបពីក្នុងទឹកមកត្រូវនឹងស្លាបចាក់កាណូតដែលកំពុងបញ្ឆេះម៉ាស៊ីន ក្រោយពេលកើតហេតុត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

unnamed (14)

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងឌាំង អាយុ២៣ ឆ្នាំ ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំ ក្រុងកំពង់ឆ្នាំង ជាអ្នកនេសាទត្រី ។

unnamed (16)

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមនេសាទត្រីនេះ មានគ្នា៤នាក់ ជិះកាណូត២គ្រឿង ក្នុងចំណោមនោះ២នាក់បានចុះមុជទឹក ដោយប្រើម៉ាស៊ីខ្យល់ជំនួយ ចណែកឯពីរនាក់ទៀតនៅលើទូក ក្នុងពេលដែលជនរងគ្រោះកំពុងតែមុជទឹកដោយប្រើទុយោខ្យល់នោះ កឺមានការណូតមួយគ្រឿង បាន អណ្តែតទៅក្បែជនរងគ្រោះក្នុងពេលនោះជនរងគ្រោះបានងើបឡើងតាមទុយោខ្យល់ ក៍ប៉ះទៅនឹងស្លាបចាក់តែម្តងដែលកំពុងវិល បណ្តាលអោយត្រូវជនរងគ្រោះមុតត្រូវចង្កេះរងរបួសធ្ងន់តែម្តង ។ ក្រោយពេលកើតហេតុជនរង្រ្គោះបានដឹកសង្រ្គោះមកមន្ទីរពេទ្យ ៕ ចន្ថា

 


ចែករំលែក៖