ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹង៖ បើខ្ញុំមិនជិះបុកជញ្ជាំងផ្ទះ មានតែជិះបុកលោកឯង!

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ា១គ្រឿងបានបោះពួយយ៉ាងលឿន ហើយអ្នកបើកបរបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងជញ្ជាំងសាលាបង្រៀនភាសាកូរ៉េបណ្តាលឲ្យរងការខូចខាត់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងសង្ស័យស្រវឹងស្រាខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀន អឹម ធី ធី ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 2021 បើកបរមកពីខាងស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបត់ស្តាំក្នុងបំណងចូលតាមផ្លូវតូច តែដោយសាររូបគាត់ស្រវឹងស្រាខ្លាំងពេក បួងចង្កូតរថយន្តមិនទាន់ ក៏ជ្រុលទៅបុកនឹងជញ្ជាំងសាលាបង្រៀនភាសារកូរ៉េ អឹម ធី ធី បណ្តាលឲ្យរងការបាក់បែក ចំណែករថយន្តវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួស ។

ភ្លាមៗនោះគេឃើញម្ចាស់ផ្ទះរងគ្រោះបានដើរមកសួរនាំម្ចាស់រថយន្តថា ហេតុអ្វីបានជាលោកជិះឡានមកបុកជញ្ជាំងផ្ទះរបស់ខ្ញុំទៅវិញ? ពេលនោះម្ចាស់រថយន្តបានឆ្លើយថា បើខ្ញុំមិនជិះបុកជញ្ជាំងផ្ទះមានតែជិះបុកលោកឯង! ហើយក៏និយាយទាំងរវើរវាយតែម្នាក់ឯងស្តាប់មិនយល់ ព្រោះតែគាត់ស្រវឹងស្រាជ្រុលពេក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ហើយវាស់វែងយករថយន្ត និងម្ចាស់ជាអ្នកបង្កទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំការដោះស្រាយសងសំណងនៅពេលក្រោយ ៕ តុង សីហា

ae (6) ae ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖