ព័ត៌មានទាន់ហេតុការណ៍៖

ដកស្នងការខេត្តកំពង់ធំលោក ជូ សំអាន ជំនួសដោយឧត្តមសេនីយ៍ត្រី អ៊ុក កុសល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្នងការនគរបាលខេត្ត កំពង់ធំលោកឧត្តមសេនីយ៍ទោ ជូ សំអាន ដែលមួយរយៈពេលចុងក្រោយនេះបានរងការប្តឹងផ្តល់ពីសំណាក់មន្រ្តីនគរបាលក្រោម ឱវាទរបស់ខ្លួនតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍រហូតដល់ស្នងការរងសំខាន់ៗចំនួន៥រូបចំពោះរឿងរ៉ាវមិនប្រក្រតីលើការដឹកនាំនោះនៅពេលនេះថ្នាក់លើសម្រេចដកហូតតំណែងហើយ ។

មន្រ្តីនគរបាលខេត្តកំពង់ធំបានឲ្យដឹង ថា សម្រាប់តួនាទីស្នងការខេត្តថ្មីត្រូវបានថ្នាក់លើប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល អនុប្រធាននាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដែលពីមុនក៏ជាអតីតស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែន ព្រហ្មទណ្ឌផងដែរ ។

បើតាមមន្រ្តីនគរបាលដដែលនេះពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចស្នងការថ្មី នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ខាងមុខក្រោមវត្តមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងអភិបាលខេត្តកំពង់ធំលោក សុខ លូ ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ជូន សំអាន មួយរយៈចុងក្រោយនេះត្រូវបានកូនចៅតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍ រហូតដល់ស្នងការរងនគរបាលចំនួន៥រូប បានប្តឹងដោយស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីផ្លាស់ប្តូរចេញដោយសារតែការដឹកនាំពោរពេញទៅដោយបក្ខ ពួកនិយម ពុករលួយ និងមិនទទួលខុសត្រូវ រួមនៅក្នុងអង្គភាពតែម្តង ។

លោកឧត្តមសេនីយ៍ស្នងការរូបនេះក៏ ធ្លាប់បានធ្វើរបាយការណ៍ភូត អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន គឺយករថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រដែលដឹកឈើគ្រញូងទៅលក់ ឲ្យឈ្មួញវិញតម្លៃខ្ទង់ម៉ឺនដុល្លារខុសពីខ្លឹមសារដែលលោកបានស្នើសុំទៅថ្នាក់លើថា «យកមកបម្រើក្នុងអង្គភាព»។

បើតាមពាក្យបណ្តឹងរបស់កូនចៅបាន រៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំគ្មានការទទួលខុសត្រូវជឿតែការចាក់រុកពីស្នងការរង អុិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬ គោលការណ៍ច្បាស់លាស់ពុំដែលប្រជុំ គណៈស្នងការក៏ដូចជាគណៈកម្មាធិការ ស្នងការធ្វើតែតាមអារម្មណ៍របស់ស្នងការ រង អុិត គឹមស្រ៊ន ។

ពាក្យបណ្ដឹងនេះបានលើកឡើងថា លោកស្នងការបានឃុបឃិតជាមួយស្នង ការរង អុិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់ នាយរងប៉ុស្តិ៍ និងនាយការិយាល័យពី៥០០ ដុល្លារទៅ៣.០០០ដុល្លារពីនាយនាយរងផ្នែកនិងអធិការដ្ឋានពី៥០០ដុល្លារទៅ ១.០០០ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន ៕ ហេង សូរិយា

chu samang

លោក ជូ សំអាន


ចែករំលែក៖